ស្ថានីយរ៉ាដាតេជោសែន ផ្អាកដំណើរការចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែមីនា ដោយត្រូវធ្វើការត្រួតពិនិត្យ និងជួសជុលថែទាំ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាស្ថានីយរ៉ាដា តេជោសែន ត្រូវបានផ្អាកដំណើរការចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២៣ ។
ក្រសួងបន្ថែមថា មូលហេតុ នៃការផ្អាកគឺដោយសារកំពុងធ្វើការត្រួតពិនិត្យ និងជួសជុលថែទាំ ដោយមន្ត្រីបច្ចេកទេសក្រសួង និងអ្នកឯកទេសបរទេស៕