**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥**កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារ នៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ**ធនាគារពិភពលោក បង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម

សិស្សានុសិស្សមានជីវភាពលំបាកចំនួន១០០នាក់​ នៅសាលាបឋមសិក្សា​ និងវិទ្យាល័យ​ ហ៊ុន​ សែន​ មិត្តភាព​ នៃក្រុងព្រះសីហនុ​ ទទួលបានអំណោយជាកង់​ចំនួន​ ១០០គ្រឿង​ ពីស្ថានទូត​ចិន​

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ:​ ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា​ បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយជាកង់ចំនួន​ ១០០គ្រឿង​ របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំនៅកម្ពុជា ប្រគល់ជូនសិស្សក្រីក្រចំនួន​ ១០០នាក់​ នៅសាលាបឋមសិក្សា​ និងវិទ្យាល័យ​ ហ៊ុន​ សែន​ មិត្តភាព​ ក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

ពិធីប្រគល់-ទទួល​កង់ខាងលេីនេះ​ បាន​ប្រព្រឹត្តទៅក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម តឹករ៉េត​ សំរេច​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ​ គាង​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោកជំទាវ​ សេង​ សុមេត្តា​ អនុរដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី​ និងជាអនុប្រធាន​ក្រុមការងារ​ ស.ស.យ.ក.​ បម្រេីការ​នៅទីស្តីការគណ:រដ្ឋមន្ត្រី​ ព្រមទាំងក្រុមការងារ​ លោកអនុប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្តព្រះសីហនុ​ អាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ​ ព្រមទាំងលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សជាច្រេីនរូបទៀត។

ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាស​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន​ កាលពីចុងឆ្នាំ២០២១កន្លងទៅ។ តាមយ:វគ្គសិក្សានេះ​ ឯកឧត្តមបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគី​ចិន​ និងស្ថានទូតចិន​​ រហូត​ទទួល​បានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ​ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំ​ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម​ និងមនុស្សធម៌​ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ ជាពិសេសអាណា​ព្យាបាលសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម តឹករ៉េត​ សំរេច​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិន​ដែលជាម្ចាស់អំណោយ​ និង​ក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា​ បម្រេីការនៅទីស្តីការគណ:រដ្ឋមន្ត្រី ដែលបានខិតខំសម្របសម្រួល​ និងចាត់ចែងបញ្ជូនអំណោយសប្បុរសធម៌នេះ​ មកចែកជូនដល់ក្មួយៗ​សិស្សានុសិស្សដែលមានជីវភាពលំបាក​ សម្រាប់ជាមធ្យោបាយធ្វេីដំណេីរទៅសាលារៀន។

ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់នៃក្រុងព្រះសីហនុ​ ចំពោះការគាំទ្រដល់វិស័យអប់រំ​ និងចំពោះលោកគ្រូ​ អ្នកគ្រូ​ទាំងអស់​ដែលជាកម្លាំងជួរមុខ​ក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាពដល់ក្មួយៗសិស្សានុសិស្ស​ ឱ្យក្លាយជាសសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិ។

អត្ថបទដែលជាប់ទាក់ទង