**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា

សម្តេចតេជោថ្លែងថា ក្រុមប្រឆាំងល្ងង់ដែលវាយតម្លៃខុស អំពីប្រជាប្រិយភាពរបស់សម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​​ បាននិយាយចំអកឱ្យសមាជិកក្រុមប្រឆាំង ដែលវាយតម្លៃខុសអំពីប្រជាប្រិយភាពរបស់សម្តេច តាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ស៊ន តារ៉ា ជាសកម្មជនម្នាក់របស់ក្រុមប្រឆាំង បានប្រៀបធៀបចំនួនទស្សនាការផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ខ្លួន ជាមួយសម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «មានអ្នកក្រៅស្រុក គេថា “ប្រជាប្រិយរបស់ ហ៊ុន សែន ខ្សោយណាស់” ដោយគេចូលមក ដោយគេឡាយម្តងមានមនុស្សប៉ុន្មានពាន់នាក់ ឯចំពោះ លោក ហ៊ុន សែន វិញ ផេករបស់គាត់ មានត្រឹមតែប៉ុន្មានពាន់នាក់ តិចជាងគេទៅទៀត ឱព្រះអើយព្រះ បើសិនជាល្ងង់ហើយសូមបន្តល្ងង់ទៀតចុះ ហើយសូមរង់ចាំមើលល្បែងនេះវានឹងកើតនៅពេលណា? ចាំមើលចុះ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង រាល់ព័ត៌មានរបស់សម្តេចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គមជាច្រើន ហើយបើគ្រាន់តែ ក្នុង Telegram របស់សម្តេចនៅពេលដែលផ្សាយចេញម្តងៗ ក៏មានចំនួនរាប់ម៉ឺននាក់ចូលមើលផងដែរ។

សម្ដេចបន្ថែមថា «កោតតែគេនិយាយទៅរួច ហើយគេនិយាយថា “ខ្ញុំទៅតោងកាលីបគេទៀត” ឱព្រះអើយព្រះ នៅកម្ពុជា ប្រជាប្រិយរបស់ ហ៊ុន សែន ជួយយឺតយោងដល់គណបក្សប្រជាជន ឬហោចណាស់គណបក្សប្រជាជនក៏ជួយយឺតយោងដល់ ហ៊ុន សែន វិញ វាបំពេញឱ្យគ្នាទៅវិញទៅមក»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សមាជិកក្រុមប្រឆាំងនោះ ជាអំពើល្ងិតល្ងង់ ដែលការវាយតម្លៃបែបនេះធ្វើឱ្យពួកគេចាញ់រហូតមក។ សម្តេចក៏បានចំអកផងដែរចំពោះក្រុមប្រឆាំង ដែល លោក ស៊ន ដារ៉ា បានតាំងខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រី ដែលរឿងនេះ ធ្វើឱ្យមេ និងកូនចៅប្រជែងគ្នា៕

អត្ថបទដែលជាប់ទាក់ទង