ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃហានីភ័យថ្នាក់ជាតិ លើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងបទល្មើសបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារវាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍វាយតម្លៃហានីភ័យថ្នាក់ជាតិលើការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យពាក់ព័ន្ធនឹងបទល្មើសបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសមាសភាពពីមន្ត្រីក្រសួងបរិស្ថាន និងតំណាងអន្តរក្រសួងនៃក្រុមការងារវាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថាន។
វិស័យការងារ ១៤ ក្នុងនោះទាក់ទងនឹងការងារវាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថានត្រូវបានកំណត់សម្រាប់ធ្វើការសិក្សា និងវាយតម្លៃពីហានិភ័យដែលនឹងចែកជា ៣ ដំណាក់កាល គឺការកំណត់អត្តសញ្ញាណនៃកត្តាគំរាមកំហែង ការវិភាគ និងវាយតម្លៃ។
លទ្ធផលនៃរបាយការណ៍នេះនឹងជាធាតុចូលក្នុងការរៀបចំរបាយការណ៍វាយតម្លៃហានីភ័យថ្នាក់ជាតិ និងការរៀបចំយុទ្ធសាស្ត្រជាតុប្រឆាំងការសម្អាតប្រាក់។
ជាមួយគ្នានេះ ក្រុមការងារក៏បានអបអរសាទរដែលកម្ពុជាត្រូវបានអង្គការ FATF សម្រេចដកចេញពីបញ្ជីប្រផេះនៃប្រទេសមានហានីភ័យនៃការសម្អាតប្រាក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការរៀបចំយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍ប្រឆាំងការសម្អាតប្រាក់ ៕