នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមជម្រាបថា៖
១-លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ។
២-លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ៕