**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ**UN ថារបាយការណ៍​ដំបូង​ពី​មី​យ៉ាន់​ម៉ា បង្ហាញ​ពី «​ការ​ខូចខាត​យ៉ាង​សំខាន់​» បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រ**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន**មនុមនុស្ស១០នាក់បានស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា**ស្ថានទូតរបស់ខ្មែរប្រចាំប្រទេសថៃ កំពុងប្រមូលព័ត៌មានពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី**គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន

នាយក​រដ្ឋមន្ត្រីកម្ពុជា៖ វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់​មួយសម្រាប់ជាតិ

ភ្នំពេញ៖ នាយក​រដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយសម្រាប់ជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងថា “វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង២.២លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ២០២១”។

សម្តេចបន្ដថា ជាមួយនេះ ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត១៤លាននាក់ កើនឡើង១៩៩% និងទេសចរបរទេសផ្ទៃក្នុង ប្រមាណជិត២លាននាក់ កើនឡើង៥៧២% ធៀបឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែនបន្ថែមថា តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់ និងទេសចរជាតិប្រមាណ១៥លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានា ដោយឈរលើ មូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត ប៉ៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង