**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បែបនេះ នៅក្នុងឳកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានរំលឹកអំពីស្នាដៃសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្នាដៃរបស់កងកម្លាំងនគរបាលជាតិ ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងមកនេះ ពិសេសការរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩, ការការពារព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា « កងកម្លាំងនគរបាលជាតិ បានបង្កើតនូវបរិយាកាសសន្ដិសុខល្អប្រសើរ និងបានធ្វើឲ្យព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិដំណើរការបានដោយជោគជ័យ ទាំងខ្លឹមសារ ទាំងបរិយាកាសទូទៅ »។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួននៅចំពោះមុខបច្ចុប្បន្ន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាគ្រឿងញៀន ដែលកំពុងតែបង្កការលំបាកមួយចំនួនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ ពិសេសអង្គភាពដែលមានការពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង និងគ្រប់ប្រធាននាយកដ្ឋាន-អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងយន្ដការដឹកនាំកងកម្លាំង ដើម្បីជំរុញឲ្យប្រតិបត្តិការបំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវមានតម្លាភាព មានព្រហ្មវិហារធម៌ សច្ចធម៌ បើកចិត្តឲ្យទូលាយក្នុងការដឹកនាំគ្រប់គ្រងកងកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព ទើបសម្រេចការងារបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខ និងទុក្ខធុរៈរបស់កងកម្លាំង ហើយនៅពេលកងកម្លាំងជួបការលំបាកត្រូវមានភាពស្និតស្នាល ជួយរំលែកការលំបាករបស់កងកម្លាំង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានណែនាំនៅពេលខាងមុខ ត្រូវពង្រឹងគ្រប់ជំនាញទាំងអស់ ដើម្បីលើកកម្ពស់ស្ថានភាពសន្ដិសុខ ត្រៀមលក្ខណៈសម្បត្តិការពារ នូវព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ និងការព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

សូមជម្រាបថា៖ លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ ហើយលោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានផ្ទេភារកិច្ច និងតែងតាំងមុខតំណែងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង៕

អត្ថបទដែលជាប់ទាក់ទង