មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ទទួលជួបទីប្រឹក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ណុំ ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមដោយលោកស្រី Aleksandra Zittle ទីប្រឹក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការរីកចំរើន និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើនដែលជាផលប្រយោជន៍រួម។