ឯកឧត្តម ព្រុំ សុខា ចុះស្ទាបស្ទង់មតិពលរដ្ឋ ក្នុងការជ្រើសរើសបេក្ខជនប្រធានភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
ភ្នំពេញ៖ ក្រោយពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល តាមប្រកាសលេខ៦៩៤៦ ប្រក. ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតភូមិថ្មីចំនួន៣២ ក្នុងស្រុកស្នួល និងស្រុកឆ្លូង នៃខេត្តក្រចេះរួចមក និងដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះស្ទាបស្ទង់មតិប្រជាពលរដ្ឋក្នុងការជ្រើសរើសបេក្ខជនប្រធានភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។