ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ អនុរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសមជាមួយឯកឧត្តម ង្វៀន ចុងធួ អនុរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង នៃប្រទេសវៀតណាម និងការចែករំលែកនូវចំណេះដឹងអំពីប្រព័ន្ធនៃការធ្វើអធិការកិច្ចរបស់រដ្ឋបាលថ្នាក់ជាតិ ដែលធ្វើឡើងដោយក្រសួងកិច្ចការផ្ទៃក្នុង នៃប្រទេសវៀតណាម ដែលរួមមាន៖ សន្ទស្សន៍នៃកំណែទម្រង់រដ្ឋបាលសាធារណៈ (PAR Index) និងសន្ទស្សន៍នៃការពេញចិត្តនៃសេវារដ្ឋបាលសាធារណៈ (SIPAS) ។