សូមស្វាគមន៍មកប្រទេសចិនដើម្បីយកបទពិសោធពីរដូវកាលជំរុញការប្រើប្រាស់ចិន!
បងប្អូនទាំងអស់គ្នា រដូវកាលជំរុញការប្រើប្រាស់ទីក្រុងប៉េកាំង-ក្រុងធានជីន-និងខេត្តហឺប៉ីលើកដំបូងបានចាប់ផ្តើមហើយ! ប្រសិនបើលោកអ្នកចង់ភ្លក់ម្ហូបអាហារដ៏ឆ្ងាញ់ពិសេសរបស់ទីក្រុងប៉េកាំង ក្រុងធានជីន និងខេត្តហឺប៉ី ប្រទេសចិនចង់ស្វែងយល់ពីរបស់ល្អៗគ្រប់ប្រភេទដែលពេញនិយមនៅក្នុងប្រទេសចិន កម្មវិធីប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន កំពង់ផែកប៉ាល់ទេសចរណ៍របស់ក្រុងធានជីន ផ្លូវវប្បធម៌បុរាណចិន ការសម្តែងសិល្បៈប្រជាប្រិយផ្សេងៗ និងកម្មវិធីបេតិកភណ្ឌវប្បធម៌អរូបីរបស់ក្រុង Zhengding ខេត្ត Hebei ក៏ដូចជាផ្លូវពាណិជ្ជកម្ម ទីផ្សាររាត្រី និងកន្លែងទេសចរណ៍នៅតំបន់ទាំងបីនោះ ស្វាគមន៍លោកអ្នកមកលេងប្រទេសចិននៅរដូវផ្ការីកដ៏កក់ក្តៅ!
សូមបញ្ជក់ថា ដោយផ្អែកលើធនធាននិងឧត្តមភាពរៀងៗខ្លួន ទីក្រុងប៉េកាំង ក្រុងធានជីន និងខេត្តហឺប៉ី ប្រទេសចិនបានបង្កើតគម្រោងម៉ាកពិសេសពោរពេញទៅដោយលក្ខណៈពិសេសក្នុងតំបន់ ក៏ដូចធ្វើការច្នៃប្រឌិតថ្មីនូវសកម្មភាពជំរុញការប្រើប្រាស់ដែលទាក់ទិនយ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាជនតាមស្តង់ដាអន្តរជាតិ និងមានលក្ខណៈពិសេសចិន ដើម្បីរួមគ្នាបង្កើតវេទិកាសម្រាប់ជំរុញការប្រើប្រាស់ ដែល”ការសម្របសម្រួលក្នុងការអភិវឌ្ឍ ការរួមបញ្ចូលពហុវិស័យនិងការច្នៃប្រឌិតថ្មីលើរូបមន្ត” ។
ក្នុងនោះ ការជំរុញការប្រើប្រាស់នៅទីក្រុងប៉េកាំងនឹងប្រព្រឹត្តទៅពេញមួយឆ្នាំ ដែលមានសកម្មភាពសំខាន់ៗចំនួន ២៥ ដូចជាចែកគូប៉ុង ធ្វើឱ្យបរិយាកាសទីផ្សារមានភាពរស់រវើក ដើម្បីជួយដល់ទីផ្សារការប្រើប្រាស់នៅទីក្រុងប៉េកាំង ធានជីន និងខេត្តហឺប៉ីឱ្យមានការអភិវឌ្ឍប្រកបដោយភាពចម្រុងចម្រើន ។
លើសពីនេះ “ខែជំរុញការប្រើប្រាស់នៅទូទាំងប្រទេសចិនប្រចាំឆ្នាំ ២០២៣” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣១ ខែមីនា។ សកម្មភាពជំរុញការប្រើប្រាស់ជាច្រើនប្រភេទនិងប្លែកៗនឹងត្រូវរៀបចំធ្វើនៅជុំវិញប្រទេសចិន ដូចជាមហោស្រពរថយន្តនៅរាប់រយទីក្រុង ពិព័រណ៍អាហារចិន សប្តាហ៍ការប្រើប្រាស់ទំនើបខ្នាតអន្តរជាតិ និងមហោស្រពការប្រើប្រាស់គ្រឿងសង្ហារិមផ្ទះបៃតងជាដើម៕