**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការជ្រើសរើសបេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីទៅថ្ងៃអនាគត ផ្អែកជាចម្បងលើការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងលក្ខណៈសម្បត្តិ និងសមត្ថភាព

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការគិតគូរជ្រើសរើសបេក្ខភាពបងប្រុសរបស់លោក គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីទៅថ្ងៃអនាគត ផ្អែកជាចម្បងលើការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងលក្ខណៈសម្បត្ដិ និងសមត្ថភាព។

ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. លោកបានអំពាវនាវ ឲ្យសមាជិក សមាជិកា ស.ស.យ.ក ស្វែងយល់បន្ថែមពីលក្ខណៈសម្បត្តិពេញលេញក្នុងភាពជាអ្នកដឹកនាំរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយស ស.ស.យ.ក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

ជាមួយគ្នានេះ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ឆ្លៀតឱកាសនៃការសម្ពោធក្រុមហ៊ុន អាកាសា មីឌាសឹលូសិក ដែលជាចលករក្នុងវិស័យឯកជនសំខាន់មួយ សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិនាថ្ងៃអនាគតដែរនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងសារជាថ្មី លើលក្ខណៈសម្បត្តិរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត សម្រាប់ជាការពិចារណា៖

ចំណុចទី១៖ គឺការគាំទ្រឯកច្ឆន្ទក្នុងជួរគណបក្ស៖ ការជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត មិនមែនជារឿងពីការបន្តពីឪពុក មកកូន ក៏មិនមែនជាការចៃដន្យនោះទេ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ការជ្រើសរើសនេះ កើតក្រោយពីមានការវាយតម្លៃលើគ្រប់លក្ខណៈសម្បត្តិ និងសមត្ថភាពដោយថ្នាក់ដឹកនាំ ក្នុងជួរគណបក្សប្រជាជនកម្ពុជា និងដោយមានការគាំទ្រយ៉ាងពេញទំហឹង នៅក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការបោះឆ្នោតជាឯកច្ឆន្ទ នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ចំណុចទី២៖ គឺជាការគាំទ្រពីមជ្ឍដ្ឋានមហាជន និងការទទួលស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាព៖ មានមនុស្សមិនតិចទេធ្លាប់ បានឃើញសកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយឯកឧត្ដម ហ៊ុន ម៉ាណែត និងបង្ហាញពីការគាំទ្រយ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ជារួមគឺមហាជនគ្រប់មជ្ឈដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះឯកឧត្ដម ហ៊ុន ម៉ាណែត គឺជាបញ្ញវន្តខ្មែរមួយរូប ដែលបញ្ចប់ការសិក្សារហូតដល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានបទពិសោធជោគជាំលើការងារប្រតិបត្តិជាក់ស្តែង។ ជាងនេះទៅទៀត ឯកឧត្ដមយល់យ៉ាងច្បាស់ពីក្របខណ្ឌគោលនយោបាយ រដ្ឋបាល ផែនការអភិវឌ្ឍជាតិ ការកសាង និងដឹកនាំប្រទេសជាតិ ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងការយកចិត្តទុកដាក់ជាប្រចាំលើជំរុញវិស័យឯកជន ដែលជាប្រភពមួយនៃកំណើនសេដ្ឋកិច្ចជាតិ។

ដោយឡែក ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោកឯកឧត្ដម ហ៊ុន ម៉ាណែត បានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតីស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហ៊ាន ពលទាហ៊ាន គ្រប់លំដាប់ថ្នាក់ដែលទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រ និងរួមសុខរួមទុក្ខពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាមូលដ្ឋានចាំបាច់បំផុតរបស់អ្នកដឹកនាំបន្តវេន ក្នុងការបន្តបេសកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្ថិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម។

ចំណុចទី៣៖ គឺកិច្ចការក្នុងក្របខណ្ឌអន្តរជាតិ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត តែងតែទទួលបានការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាងឲ្យក្រសួងការពារជាតិ ជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោក ជាបន្តបន្ទាប់ ក៏ដូចជាជាមួយ បណ្តាប្រទេសជាមិត្ត ដែលនេះបានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការទទួលស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់របស់ឯកឧត្ដម ជាមួយការគាំទ្រ ពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តទាំងអស់នោះផងដែរ។

ជារួម ការថ្លឹងថ្លែងលើបេក្ខភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត កើតចេញពីការគិតគូរវែងឆ្ងាយ លើភាពយូរអង្វែងនៃការដឹកនាំប្រទេស ទាំងសមត្ថភាព ចំណេះដឹង សិល្បៈនៃការដឹកនាំ ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដែលសំដៅដល់សមត្ថភាព នៃការដឹកនាំប្រទេសប្រកបដោយវិបុលភាព ជាមួយការរក្សាបាននូវស្ថិរភាពសង្គមនយោបាយ សន្តិភាព និងធានានិរន្តរភាព នៃការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង