**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**ចំនួនអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់នៅអេស្ប៉ាញកើនដល់ ១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន**កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ ៨នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា**៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង ៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ ១ពាន់នាក់**ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំ នៅវិទ្យាល័យព្រះអង្គឌួង**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា

អគ្គនាយក ន.គ.ស.៖ ការប្រកាន់ខ្ជាប់វប្បធម៌គណនេយ្យ នឹងធ្វើឱ្យវប្បធម៌ពន្ធដារកាន់តែមានភាពត្រចះត្រចង់

ភ្នំពេញ៖ លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ក្នុងវេទិកាស្តីពី «គណនេយ្យ និងសវនកម្ម» ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា «ការប្រកាន់ខ្ជាប់វប្បធម៌គណនេយ្យ នឹងធ្វើឱ្យវប្បធម៌ពន្ធដារកាន់តែមានភាពត្រចះត្រចង់»។

លោក ប៊ូ ថារិន បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ន.គ.ស. បានរៀបចំសិក្ខាសាលានិងវេទិកាដែលមានរបៀបវារៈដូចគ្នា ជូនដល់តំណាងសហគ្រាស ជាច្រើនលើក ទាំងដោយផ្ទាល់ និងទាំងតាមប្រព័ន្ធអនឡាញ ស្របតាមផែនការនិងការណែនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលដៅបញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ និងច្បាស់លាស់អំពីច្បាប់និងបច្ចុប្បន្នភាព នៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ព្រមទាំងស្តង់ដាបច្ចេកទេសជូនដល់ម្ចាស់សហគ្រាស អ្នកទទួលខុសត្រូវផ្នែកគណនេយ្យនិងហិរញ្ញវត្ថុរបស់សហគ្រាស និងសាធារណៈជន។

ដើម្បីលើកកម្ពស់កំណើននិងថែរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីកំណែទម្រង់ជាច្រើន និងលិខិតបទដ្ឋានគតិយុត្ត ក្នុងគោលដៅលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គម ឲ្យរឹងមាំនិងជានិរន្តន៍ ដែលធានាកម្រិតជីវភាព និងសុខដុមភាពរបស់ប្រជាជនឱ្យប្រសើរឡើងជាលំដាប់។ វិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ក៏បានចូលរួមចំណែកក្នុងតួនាទីដ៏សំខាន់នេះដែរ និងក្លាយជារបៀបវារៈអាទិភាពមួយនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានក្លាយជាវិស័យមួយដែលមានសារៈសំខាន់ ក្នុងការទ្រទ្រង់និងលើកស្ទួយវិនិយោគនិងធុរកិច្ច តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនិងប្រព័ន្ធគណនេយ្យ មួយដែលរឹងមាំ មានតម្លាភាព និងភាពអាចជឿទុកចិត្តបាន ដោយផ្តើមចេញពីការកសាងមូលដ្ឋានគ្រឹះសម្រាប់ការចុះកិច្ចបញ្ជិកាគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

ជាលទ្ធផល ច្បាប់និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនត្រូវបានដាក់ឲ្យអនុវត្ត ដែលមានជាអាទិ៍៖

១៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៦
២៖ អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៩​​
៣៖ ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឲ្យរងសវនកម្មឯករាជ្យ
៤៖ ប្រកាស សារាចរណែនាំ មួយចំនួនទៀត។

បើតាមលោក ប៊ូ ថារិន អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម កាតព្វកិច្ចជាសារវត្តចំនួន៣ ត្រូវបានបង្កើតឡើងសម្រាប់សហគ្រាសជាអាទិ៍៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមលក្ខខណ្ឌកំណត់។ ក្នុងនាមជានិយ័តករ ក្នុងការធ្វើនិយ័តកម្មនិងគ្រប់គ្រងវិស័យនិងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ន.គ.ស. មានតួនាទីក្នុងការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋាន និងស្តង់ដាបច្ចេកទេស ដើម្បីជំរុញនិងលើកកម្ពស់កម្រិតអនុលោមភាព។

លោក ប៊ូ ថារិន បានលើកអំពីការវិវត្តរបស់ស្ថាប័ន នាឆ្នាំ២០២១ គឺការកែប្រែក្លាយរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ ទៅជានិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ស្របតាមច្បាប់ស្តីពីការរៀបចំនិងការ​ប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ។ និយ័តករគណនេយ្យនិងសវនកម្ម ត្រូវបន្តអនុវត្តមុខងារ ភារកិច្ចបន្តពីក្រុមប្រឹក្សា ជាតិគណនេយ្យនិងត្រូវស្ថិតក្រោមអាណាព្យាបាលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

លោក ប៊ូ ថារិន បានបញ្ជាក់ទៀតថា «ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌកំណត់ គឺជាកាតព្វកិច្ចរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលកំណត់ដោយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។ ប៉ុន្តែនិយ័តករគណនេយ្យ និងសវនកម្មចង់ឱ្យ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញបង្វែរកាតព្វកិច្ចទាំងនេះទៅជាវប្បធម៌វិញ គឺវប្បធម៌កាន់បញ្ជីគណនេយ្យ វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់់ដាជាធរមាន និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ដែលយើងអាចហៅជារួមថា “វប្បធម៌គណនេយ្យ”»។លោកបន្តថា «ការដាក់ទោសទណ្ឌ ឬពិន័យដល់សហគ្រាស មិនមែនជាបំណងប្រាថ្នាចម្បងរបស់ និយ័តករគណនេយ្យនិងសវនកម្ម នោះទេ។ បំណងប្រាថ្នាចម្បងរបស់និយ័តករ គឺ ស្នើសុំឱ្យ សហគ្រាសទាំងអស់ប្រកាន់ “វប្បធម៌គណនេយ្យ”។ ខ្ញុំយល់ថា “ការប្រកាន់ខ្ជាប់វប្បធម៌គណនេយ្យ នឹងធ្វើឱ្យវប្បធម៌ពន្ធកាន់តែត្រចះត្រចង់”។ ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន នឹងជួយលើកកម្ពស់តម្លាភាពនិងភាពអាចទុកចិត្តបាននៃរបាយការណ៍ហិរញ្ញវត្ថុ និងសម្រួលសហគ្រាសក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងជាបច្ច័យមួយរួមចំណែកជួយដល់កំណើនចំណូលសារពើពន្ធ»។

លោក ប៊ូ ថារិន បានគូសបញ្ជាក់ដែរថា វត្តមាននៃច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្ម ដែលបង្កើតនូវកាតព្វកិច្ចនានា មិនមែនជាការដាក់កំហិតព្រំដែននៃសិទ្ធិក្នុងការប្រកបរបរទទួលទាន ការវិនិយោគ និងធុរកិច្ច ឬជាឧបករណ៍គំនៀបរបស់រដ្ឋាភិបាលចំពោះធុរជននិងវិនិយោគិននោះទេ ប៉ុន្តែផ្ទុយទៅវិញ ច្បាប់និងលិខិតបទដ្ឋានទាំងនោះ បានក្លាយជាឧបករណ៍ការពារ គាំពារ និងពង្រឹងសហគ្រាសរបស់លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទៅវិញនោះទេ។ ម្យ៉ាងទៀត វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ វិស័យឯកជន សេដ្ឋកិច្ច និងរាជរដ្ឋាភិបាលទៅវិញទេ ដែលមានជាអាទិ៍ ៖ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការទទួលបានមូលធន និងធ្វើវិភាជន៍មូលធនប្រកបដោយប្រសិទ្ធភាព​ (ទីផ្សារហ៊ុន ធនាគារ និងពីម្ចាស់ហ៊ុន), បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមហ៊ុន និងបង្កើនជំនឿទុកចិត្តរបស់ម្ចាស់ហ៊ុនលើការគ្រប់គ្រង, សម្រួលដល់ក្រុមហ៊ុនក្នុងការបង់ពន្ធដារ, ជួយគាំទ្រដល់ការរីកចំរើននៃសេដ្ឋកិច្ចជាតិ ធានាចីរភាពនៃកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនិងការពារវិនិយោគិន, រួមចំណែកជំរុញឱ្យទីផ្សារមូលបត្រមានភាពរឹងមាំនិងចិរភាព, ការពារសាធារណៈជន, បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ជាដើម។

កន្លងមក ស្របពេលជាមួយនឹងសកម្មភាពផ្សព្វផ្សាយយ៉ាងសកម្ម ន.គ.ស. ក៏បានចាត់វិធានការពង្រឹងអនុលោមភាពស្របពេលជាមួយគ្នាផងដែរ។ ជាលទ្ធផល នាឆ្នាំ២០២២ សហគ្រាសរងសវនកម្មចំនួន ១,១៤២ បានទទួលលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុ ក្នុងនោះមានចំនួន ៨៥៩ បានដាក់របាយការណ៍រងសវនកម្មក្នុងប្រព័ន្ធ E-filing របស់និយ័តករ សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ២០២១ និងមានសហគ្រាសមិនរងសវនកម្ម ចំនួន ១២,៤៥១ បានទទួលលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុ ក្នុងនោះមានចំនួន ១០,៨៧០ បានដាក់របាយការណ៍ក្នុងប្រព័ន្ធ E-filing របស់និយ័តករ សម្រាប់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ២០២១។

បើតាមលោក ប៊ូ ថារិន ដូចគ្នានេះដែរ មានសហគ្រាសចំនួន ៩៥ បានទទួលរងពិន័យអន្តរការណ៍ សម្រាប់ការបំពានកាតព្វកិច្ចក្នុងឆ្នាំ២០២១។ ជាការពិត ន.គ.ស. មិនមានបំណងចាត់វិធានការពិន័យអន្តរការណ៍ចំពោះសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះទេ ប៉ុន្តែបើគ្មានវិធានការបង្ខំនេះ សហគ្រាសមិនបានភ្ញាក់រលឹកអនុវត្តកាតព្វកិច្ចនោះទេ។ អ្វីដែល ន.គ.ស. ចង់បាន គឺអនុលោមភាព។ លោកសង្ឃឹមថា នាឆ្នាំ២០២៣ នេះនិងឆ្នាំបន្តបន្ទាប់ សហគ្រាសនឹងយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចនានា៕

អត្ថបទដែលជាប់ទាក់ទង