**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

សម្ដេច ស ខេង៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានដាក់ចេញនិង កំពុងអនុវត្តនូវវិធានការនានាជាច្រើន ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនអង្គពិធី ពិសេសប្រជាពលរដ្ឋថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិង កំពុងអនុវត្តនូវវិធានការនានាជាច្រើន ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមទាំងនេះ រួមមាន៖ ការដាក់ចេញវិធានការសេដ្ឋកិច្ច តាមរយៈការជួយគាំពារដល់រោងចក្រ សហគ្រាស និងពិសេសក្មួយៗកម្មករដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩, ការសម្របសម្រួលអន្តរាគមន៍ធានាអោយស្រូវអង្ករមានតម្លៃសមរម្យក្នុងស្ថានភាពសេដ្ឋកិច្ចទីផ្សារសេរី, ការដាក់ចេញវិធានការអន្តរាគមន៍គាំពារសង្គមពិសេស ការអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រដើម្បីធានាបាននូវសមធម៌ និងភាពសុខុដុមរមនាក្នុងសង្គម និងវិធានការជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង គ្រោះថ្នាក់ផ្សេងៗក្នុងសង្គម។

ថ្លែងក្នុងឱកាសដែរ សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា តាមរយៈវិធានការទាំងនេះ រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ និងបានទប់លំនឹងសេដ្ឋកិច្ចជាតិមិនឱ្យដួលរលំ ហើយមាន លទ្ធភាពជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យស្ទុះងើបឡើងវិញ ជាមួយកំណើនសេដ្ឋកិច្ច ជាតិក្នុងឆ្នាំ២០២២ សម្រេចបាន ៥,២% និងក្នុងឆ្នាំ២០២៣ រំពឹងថា នឹងអាចសម្រេចបានប្រមាណ ៥.៦% ។

សម្ដេចក្រឡាហោម បានបន្ថែមថា ឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពផ្ដល់ថវិកាសម្រាប់កសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងផ្តល់ថវិកាយ៉ាងទៀងទាត់ សម្រាប់បើកបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្តល់ថវិកាដល់រដ្ឋបាលខេត្ត ស្រុក ឃុំ ដើម្បីបន្តជំរុញការអភិវឌ្ឍ មូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ ។

ពិធីសំណេះសំណាលនោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យ ស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាព គ្រួសារ ការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត ព្រោះថា មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ក្នុងនោះ បញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយរួមមាន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ ។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលជាអាណាព្យាបាល ក៏ដូចជាលោកគ្រូអ្នកគ្រូ សូមខិតខំអប់រំកូនចៅ ក្រុមគ្រួសារ និង សិស្សានុសិស្សទាំងអស់អោយជៀសឆ្ងាយពីបញ្ហាដូចបានរៀបរាប់ ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវរួមគ្នាបង្ក្រាប និងលុបបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ក្រុមក្មេងទំនើងឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន និង ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង