ឯកឧត្តម អ៊ុំ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅអគាររដ្ឋបាលសាលាខេត្តជាន់ទីបី មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិត ក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ។
ពិធីនេះផងដែរក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល និងក្រុមប្រឹក្សា ស្រុក ឃុំ.សង្កាត់ មកពីបណ្តាក្រុង ស្រុកទាំង៨ ជាច្រើនរូប ៕