**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវលើកទី២ ឆ្នាំនេះ មានក្រុមចំនួន១២ បានដាក់ពាក្យចូលរួមប្រកួតប្រជែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំសន្និសីទសារព័ត៍មាន ស្តីពីការបែងចែកពូលនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ដែលនឹងត្រូវរៀបចំចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ០៤ ខែមិនា ដល់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៣ខាងមុខនេះហើយ ដោយគូរបើកឆាកក្នុងថ្ងៃបើកការប្រកួតបន្ទាប់ពីចាប់ឆ្នោតរួច គឺក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ប្រកួតជាមួយនិង ក្រុមកីឡាបាល់ទះធនាគារហត្ថាកសិករខេត្តតាកែវ ។

ថ្លែងទៅកាន់គ្រូបង្វឹកនឹងតំណាងប្រតិភូរដឹកនាំក្រុមកីឡាបាល់ទះនិមួយៗនៅក្នុងសន្និសីទសារព័ត៍មាននេះដែរ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំព្រឹត្តិការប្រកួតកីឡាបាល់ទះ បានលើកឡើងថា ស្របពេលដែលវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានរៀបចំការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ជ័យលាភីមួយ ក្នុងន័យជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជានៅតាមបណ្តាខេត្តអោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាពមិត្តភាព និងការសាម្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន ។

លោកបន្តថា ការរៀបចំការប្រកួតកីឡាបាល់ទះនៅក្នុងរដូលកាលទី២នេះដែរ គឺយើងបានត្រៀមរៀបចំការប្រកួតដែលមានលក្ខណៈសមស្របទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះ និងមានការចូលរួមកាត់សេចក្តីដោយលោកអាជ្ញាកណ្តាលជាផ្លូវការក្នុងច្បាប់ល្បែងកីឡាមួយនេះផងដែរ ហើយចំពោះប្រាក់រង្វាន់ជ័យលាភីក្នុងការប្រកួតសម្រាប់លើកទឹកចិត្តកីឡាករ ដែលចូលមកធ្វើការប្រកួតប្រជែង ដោយរង្វាន់ជ័យលីភីលេខ ១ ទទួលបានពានរង្វាន់មួយនិងមេដៃមាស រួមជាមួយប្រាក់រង្វាន់ ចំនួន ៤លានរៀន ចំណាក់ថ្នាក់លេខ ២ ទទួលបានមេដៃប្រាក់ រួមជាមួយនិងថវិការចំនួន ២,៥លានរៀល ចំណាក់ថ្នាក់លេខ ៣ ទទួលបានមេដៃសំរិទ្ធ រួមជាមួយថវិការចំនួន ១,៥លានរៀល និងចំណាក់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រោយការចាប់ឆ្នោតបែងចែកក្រុមកីឡាបាល់ទះទាំង ១២ក្រុម ទៅតាមពូលចំនួន ៤ មាន A.B.C.D ក្នុងនោះរួមមាន៖
ពូល A ពូល B
1- ធនាគារហត្ថាកសិករ 1- អធិការស្រុកអង្គរបូរី
2- អធិការស្រុកបូរីជលសារ 2- អធិការស្រុកបាទី
3- អធិការក្រុងដូនកែវ 3- ខេមប្រីដមេឌៀ
ពូល C ពូល D
1- សសយក តាកែវ 1- អធិការស្រុកព្រៃកប្បាស
2- យុវជនវត្តក្រាំងធំ 2- ធនាគារ ABA
3- សាលាក្រុងដូនកែវ 3- វិទ្យាល័យព្រៃទប់៕

អត្ថបទដែលជាប់ទាក់ទង