**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើក​វគ្គបណ្តុះបណ្តាល គ្រូបង្គោលជំនាន់ទី១ វគ្គទី២ ស្តីពី “កម្មសិទ្ធិបញ្ញា”

ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ វគ្គទី២ ស្តីពី “កម្មសិទ្ធិបញ្ញា” ដែលបានប្រព្រឹត្តទៅក្នុងខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីទាំងមូលអំពីការធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបាន​រៀបចំច្បាប់ និងបទប្បញ្ញត្តិដែលជាកិច្ចការអាទិភាព ដើម្បីកែលម្អបរិយាកាសធុរកិច្ច ទាក់ទាញ​ការវិនិយោគពីបរទេស និងធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោម​អង្គការ​ពាណិជ្ជកម្មពិភពលោក (WTO)។ ការណ៍នេះ​បានធ្វើឱ្យច្បាប់ពាក់ព័ន្ធនឹង​កម្មសិទ្ធិបញ្ញា​បានលេច​រូបរាង​ជា​​បន្តបន្ទាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព តម្លាភាព ផ្តល់ការការពារដល់ម្ចា​ស់កម្មសិទ្ធិ​បញ្ញា​ដោយមិនរើសអើង និងផ្តល់ទំនុកចិត្តដល់ប្រទេសនានា​ក្នុងការស្តាឡើងវិញ​នូវទំនាក់ទំនង​ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា កន្លងមក យើងបាន​អនុវត្តច្បាប់​ពាក់ព័ន្ធ​នឹងកម្មសិទ្ធិ​បញ្ញា​ដូចជា៖
​​-ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៅឆ្នាំ២០០២
-ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ២០០៣
-ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្ម ២០០៣

ក្រៅពីច្បាប់ទាំងបីនេះ ព្រះរាជាណាចក្រកម្ពុជាក៏នៅមាន ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨ និងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆ្នាំ២០១៤។ នៅក្នុង​ក្របខណ្ឌអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រះរាជាណាចក្រកម្ពុជាបានក្លាយសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកជាអន្តរជាតិឆ្នាំ២០១៥ សមាជិកនៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty – PCT) ឆ្នាំ២០១៦ និងការចុះអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ ​និងសិល្បៈ ​ដើម្បី​ពង្រឹង​ប្រព័ន្ធកម្ម​សិទ្ធិ​បញ្ញារបស់កម្ពុជានៅក្នុងប្រព័ន្ធអន្តរជាតិ ដែលរួមចំណែក​ទប់ស្កាត់ការក្លែង​បន្លំជា​លក្ខណៈ​អន្តរជាតិ ​ទប់ស្កាត់ការំលោភបំពានសិទ្ធិម្ចាស់ដើម ផ្តល់ភាពងាយស្រួលដល់​ការធ្វើធុរកិច្ចក្នុងបរិបទនៃ​សាកលភាវូប​នីយកម្ម និងឌីជីលូបនីយកម្ម ដោយកាត់បន្ថយពេលវេលា និងថ្លៃចំណាយនៃការដាក់ពាក្យចុះបញ្ជីជាលក្ខណៈអន្តរជាតិ។ ទន្ទឹមនឹងនេះ ការក្លាយជាហត្ថលេខីនៃសន្ធិសញាទាំងនោះ នឹងជំរុញឱ្យមានលំហូរវិនិយោគក្នុងវិស័យបច្ចេកវិទ្យាថ្មីព្រមទាំងបង្កើនថ្លៃទ្រព្យកម្មសិទ្ធិបញ្ញាដែលជាស្នាដៃរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនា​ធិការ​របស់រាជរដ្ឋាភិបាល បានយកចិត្តទុក​ដាក់​លើ​កិច្ចសម្រួលពាណិជ្ជកម្មដោយបាន​កែលម្អជាបន្ត​បន្ទាប់នូវ​ការ​​ផ្តល់សេវាសាធារណៈឱ្យកាន់​តែ​ប្រសើរ​​ជាងមុន ក្នុងនោះរួមមាន ការបញ្ចុះថ្លៃសេវា ការកាត់បន្ថយ​ពេលវេលា បែបបទដែលបង្កការ​លំបាក​ដោយ​​​ដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន វិទ្យា​ទំនើប តាមរយៈការរៀប​ចំប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មពេញលេញសម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈ​តាម​ប្រព័ន្ធអនឡាញ បានរៀបចំប្រព័ន្ធជូនដំណឹងដោយស្វ័យប្រ​វត្តិ​ពីដំណើរការ និងស្ថានភាពនៃ​ការចុះ​បញ្ជី​ម៉ាកទៅអ្នកដាក់ពាក្យស្នើសុំ និងភ្នាក់ងារ ។

នាយកដ្ឋានកម្ម​សិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​​ពង្រឹងសមត្ថភាពសហគ្រាសធុនតូច និង​មធ្យមឱ្យប្រើប្រាស់​កម្មសិទ្ធិបញ្ញា​​ ដើម្បី​អភិវឌ្ឍ​សហគ្រាស​​របស់ខ្លួនតាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ​សក្តានុពលដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​បន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” “ក្តាមថ្មកោះកុង” និង“ទឹកត្រីកំពត”។ ក្រៅពី​ម៉ាកសម្គាល់​ភូមិ​សាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព “គុណទាវ​ភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបន្ថែមនូវម៉ាកសមូហភាពដូចជា ៖ “ចម្លាក់​ប្រាក់​​ស្ពាន់​ខេត្ត កណ្តាល” “ក្រូចពោធិ៍សាត់” និង “នំបញ្ចុកសៀមរាប” ដែលសមិទ្ធផល​ទាំងអស់​ខាងលើនេះ បាន​រួម​ចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និង​លើកកម្ពស់​ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃ​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។បន្ថែមពីនេះទៀត ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ក៏បានសបញ្ជាក់​ឱ្យ​ឃើញ​អំពី​សន្ទុះ​រីក​ចម្រើនក្នុ​ងផ្នែកកម្មសិទ្ធិបញ្ញា ដែលក្រសួងពាណិជ្ជកម្មទទួលបន្ទុក ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពី​ការប្តេជ្ញា​ចិត្ត​​របស់​មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​ នូវការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង