ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាព ដល់គណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស
ភ្នំពេញ៖ ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៃក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការ ការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាព ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តស្ទឹង រដ្ឋបាលខេត្តរតនគិរី មន្ទីរជំនាញពាក់ព័ន្ធ ក្រោមចំណុះរដ្ឋបាលខេត្តទាំងពីរ នៅនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមន្ទីរបរិស្ថានខេត្តរតនគិរី សរុបចំនួន១១០នាក់ ។