ក្រសួងការបរទេសចិនរិះគន់ពាក្យសំដីដែលពាក់ព័ន្ធនឹងចិនរបស់លោកBlinken ដោយចោទថាលោកត្រូវបញ្ឈប់ការនិយាយផ្តេសផ្តាស ថ្ងៃទី២ខែមីនា លោកស្រីMaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់ពាក្យសំដីដែលពាក់ព័ន្ធនឹងចិនរបស់លោកBlinken រដ្ឋមន្រ្តីការបរទេសអាមេរិកនៅក្នុងសន្និសីទកាសែតជាប្រចាំ ដោយចង្អុលបង្ហាញថា ភាគីអាមេរិកត្រូវគិតពិចារណាពីកំហុសខ្លួនឯងឡើងវិញ ហើយត្រូវបញ្ឈប់ការបំភាន់ភ្នែកមនុស្សនិងនិយាយផ្តេសផ្តាស។
តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី១ខែមីនា លោកBlinken រដ្ឋមន្រ្តីការបរទេសអាមេរិកបានថ្លែងថា ប្រសិនបើភាគីចិនចាត់ទុកគោលការណ៍ទី១ដែលថា“គោរពអធិបតេយ្យភាពរបស់ប្រទេសនានា”ដែលបានចែងក្នុងឯកសារ ដោយស្មោះ នោះ គឺគួរតែគាំទ្រអ៊ុយក្រែនក្នុងការរៀបចំឡើងវិញនូវមានអធិបតេយ្យភាពទាំងស្រុងក្នុងឆ្នាំ២០២២ ។ ប៉ុន្តែ ភាគីចិនតែងតែដើរទៅរកទិសដៅផ្ទុយគ្នា ដោយជួយរុស្ស៊ីក្នុងការឃោសនា និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ធ្វើគម្របឱ្យរុស្ស៊ីក្នុងអង្គការអន្តរជាតិ ហើយបច្ចុប្បន្នកំពុងគិតគូរ ពីការផ្តល់ជំនួយយោធាជាលក្ខណៈប្រល័យជីវិតដល់រុស្ស៊ី។
លោកស្រីMaoNingបានថ្លែងនៅពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានថា ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ភាគីចិនប្រកាន់ខ្ជាប់នូវគោលជំហរសត្យានុម័តនិងយុត្តិធម៌ ធ្វើការខិតខំក្នុងការជំរុញឱ្យមានដំណោះស្រាយតាមរយៈការចរចាសន្តិភាព ជំរុញឱ្យមានដំណោះស្រាយវិបត្តិតាមវិធីនយោបាយ ឈរនៅម្ខាងនៃសន្តិភាពជានិច្ច ឈរនៅម្ខាងនៃការធ្វើកិច្ចសន្ទនាដោយសន្តិភាព។អាមេរិកបានបញ្ជូនអាវុធមានលក្ខណៈប្រល័យជីវិតទៅដល់ សមរភូមិអ៊ុយក្រែនជាប់រហូត ហើយបង្ករឿងនៅគ្រប់ទីកន្លែង ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ៕