**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ធ្វើដូចម្តេចទើបម៉ាស៊ីនកុំព្យូទ័រ (Windows) មានដំណើរការលឿនជាងមុន!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ម៉ាស៊ីនកុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិការ​ Windows ទទួលបានការពេញនិយមប្រើប្រាស់ដោយប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ទោះជាយ៉ាងណាអ្នកប្រើប្រាស់មួយចំនួនកំពុងមានចម្ងល់ទាក់ទងនឹងល្បឿននៃប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការហាក់យឺតជាងមុន។

បញ្ហាទាំងនេះអាចបណ្តាលមកពីកក្តារួមផ្សុំមួយចំនួន ដូចខាងក្រោម៖

១- ការបើកដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ (Software)

២- បញ្ហាតភ្ជាប់ទៅកាន់បណ្តាញណេតវើក ឬអ៊ីនធឺណិត (Network Connection)

៣- សមត្ថភាពនៃអង្គចងចាំ (Memory) ឬ CPU ពុំទាន់ស្របតាមតម្រូវការ

៤- ឧបករណ៍ផ្ទុកទិន្នន័យមានបញ្ហា (Hard Disk)

៥- បញ្ហាបង្កដោយឧបករណ៍ផ្នែករឹង (Hardware)

៦- ម៉ាស៊ីនកុំព្យូទ័រឆ្លងមេរោគ (Malware)

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមបង្ហាញនូវគន្លឹះ និងវិធីសាស្ត្រមួយចំនួនដើម្បីសម្រួលប្រព័ន្ធប្រតិបត្តិការ (Windows)​ ឱ្យមានដំណើរការល្អប្រសើរជាងមុន៖

១- ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធប្រតិបត្តិការ ទៅកាន់កំណែចុងក្រោយ (Application & System Update)

២- ពិនិត្យមើលអង្គចងចាំ (Memory) កំពុងប្រើប្រាស់ (លោកអ្នកមិនគួរបើក ឬប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយនោះទេ ព្រោះការបើក ឬដំណើរការកម្មវិធីច្រើនពេក នឹងធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត)

៣- ពិនិត្យមើលឧបករណ៍ផ្ទុកទិន្នន័យ ដោយលុបឯកសារ ឬកម្មវិធី ដែលពុំចាំបាច់ ឬមិនប្រើប្រាស់ (Disk Space & Defragment)

៤- បិទកម្មវិធីដែលដំណើរការដោយស្វ័យប្រវត្តិ (ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលដំណើរការដោយស្វ័យប្រវត្តិ រៀងរាល់ពេលដែលលោកអ្នកប្រើប្រាស់កុំព្យូទ័រ គួរបិទចោលកម្មវិធីនោះចោលជាមុនសិន ឬកំណត់ក្នុង “Startup” ដើម្បីកុំឱ្យកុំព្យូទ័ររបស់អ្នកដើរយឺត)

៥- ដំឡើងកម្មវិធីកម្ចាត់មេរោគ (មេរោគមួយចំនួនបង្កការរំខាន និងធ្វើឱ្យកុំព្យូទ័ររបស់លោកអ្នកដើរយឺត ដូច្នេះលោកអ្នកអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដើម្បីស្កេន និងកម្ចាត់មេរោគនៅលើកុំព្យូទ័រ)៕

អត្ថបទដែលជាប់ទាក់ទង