**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក**រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាល៖ ឆ្នាំ២០២២ ជាឆ្នាំដ៏ជោគជ័យ នៃនយោបាយការទូត របស់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏ជោគជ័យបំផុត នៃនយោបាយការទូតរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញបិទសន្និបាត​បូក​សរុបលទ្ធផល​ការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើន​ដែលថ្នាក់ដឹកនាំ មន្ត្រី​ និងបុគ្គលិកក្រសួង​ការបរទេស​សម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ និងសរសើរដល់វិភាគទាន​ដ៏សំខាន់​ដែលបានចូលរួមចំណែកពីស្ថាប័នអង្គភាពពាក់ព័ន្ធ បានចូលរួមចំណែកក្នុងការធ្វើឱ្យ​ឆ្នាំ២០២២ ក្លាយជាឆ្នាំជោគជ័យ​ក្នុងការងារទូតរបស់កម្ពុជា។

សម្ដេចតេជោ បានគូសរំលេចថា ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់​សមរភូមិ​ការទូត​របស់កម្ពុជា គឺជាឆ្នាំដែលកម្ពុជា​ទទួលតួនាទីជាប្រធានប្ដូរវេន​របស់អាស៊ាន​​ខណ:មានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុត​ ដែលមិនធ្លាប់​មានក្នុង​ប្រវត្តិ​នៃសហគមន៍តំបន់។ ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យ​នៃជំងឺ​រាតត្បាត​កូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ប៉ុន្តែលេចឡើងនូវបរិបទថ្មីៗ​នៅ​បន្តដាក់សម្ពាធធ្ងន់ធ្ងរលើវិស័យសុខាភិបាលសាធារណៈ ការប្រកួតប្រជែងរវាង​មហា​អំណាចធំបំផុតទាំង២ កាន់តែមានលក្ខណៈអួអាប់ស្មុគស្មាញឡើង​ទៀត​ កាន់តែ​ច្រើន​បង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជា។

បន្ថែមពីលើនេះ វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ជាបញ្ហាសម្រាប់អាស៊ាន ហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយ​សម្រាប់​វិបត្តិនេះ​ បានធ្លាក់មកលើកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេស​របស់ប្រធានអាស៊ាន។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បន្តធ្លាក់ចុះដុនដាបដោយសារ​ការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិកូរ៉េខាងជើង។

ក្រៅតែពីបញ្ហាខាងលើនេះ សម្តេចតេជោ បានលើកឡើងដែរថា គ្រាសភាពការណ៍​នៅសមុទ្រ​ចិន​ខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជា ចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធាន​សភាអាមេរិកដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ រឿងដ៏រន្ធត់ផ្នែកសណ្តាប់ធ្នាប់អន្តរជាតិ គឺការធ្វើសង្គ្រាមរបស់​រុស្ស៉ី ប្រឆាំងអ៊ុយក្រែន​ ដែលមកដល់ពេលនេះ​បានបង្កឱ្យទាហាន​ និងជនស៊ីវិលរាប់​ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យ​សម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។

សម្តេចតេជោ បានគូសរំលេចថា «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាង​លើ​ពិត​ជាបានជះឥទ្ធិពលផ្ទាល់ ឬប្រយោលមកលើកម្ពុជាយើង បង្កជាសម្ពាធធ្ងន់ធ្ងរ​ម​ក​លើ​អធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាព​និងការសម្រេចចិត្តនានា​ខាង​នយោ​បាយ​របស់យើងទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ»។

សម្ដេចតេជោបន្ថែមថា «ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសមួយដែលឯករាជ្យផ្អែក​លើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិនិងប្រជាជនយើង យើងបានប្រែ​ក្លាយ​​ការប្រឈម​ឱ្យទៅជាកាលានុវត្តភាព និងបានបង្ហាញឱ្យឃើញ​សុឆន្ទៈយ៉ាង​ពិត​ប្រាកដក្នុងការគោរពច្បាប់គោលបំណងនិងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ៕

អត្ថបទដែលជាប់ទាក់ទង