**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ស្នងការខេត្តតាកែវ រៀបចំពីធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវលើកទី២

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣ បានរៀបចំពីធីបើកនូវព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវលើកទី២ ដែលក្នុងនោះមានក្រុមកីឡាករចូលរួមប្រកួតចំនួន ១២ក្រុម ដែលមកពីបណ្តារអធិការនគរបាលស្រុក ក្រុង និងអង្គភាពមន្ទីរជុំវិញខេត្តផងដែរ ។

ថ្លែងក្នុងពិធីបើកវគ្គប្រកួតកីឡាបាល់ទះនេះដែរ លោកឧត្តមសេនីយទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា ការរៀបចំនៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនេះ គឺធ្វើឡើងក្នុងគោលបំណងចង់ជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជាវិស័យកីឡាបាល់ទះនៅតាមបណ្តាខេត្ត អោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាពមិត្តភាព និងការសាម្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន ខណៈដែលប្រទេសកម្ពុជាយើងកំពុងមានការរីកចម្រើនខ្លាំង ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ២០២៣នេះផងដែរ ។

លោកស្នងការក៏បានណែនាំដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទះនេះ ត្រូវតែព្យាយ៉ាមយល់ដឹងពីកំរិតបច្ចេកទេសនៃច្បាប់ល្បែងកីឡាបាល់ទះមួយនេះអោយបានល្អ ដោយមានការណែនាំបានត្រឹមត្រូវពីក្រុមគ្រូបង្វឹក និងគ្រូជំនួយ ដើម្បីធ្វើយ៉ាងណាអោយវិស័យកីឡាបាល់ទះរបស់យើងនៅតាមបណ្តាខេត្ត ស្របតាមស្តង់ដាបច្ចេកទេសនៃការលេង ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំព្រឹត្តិការប្រកួតកីឡាបាល់ទះ បានអោយដឹងថា នៅក្នុងថ្ងៃបើកវគ្គនេះដែរ គឺកម្មវីធីប្រកួតមានចំនួន ៣ក្រុម ក្នុងនោះ គូរបើកវគ្គ ក្រុមកីឡាបាល់ទះអធិការនគរបាលស្រុកបូរីជលសារ ជួបជាមួយក្រុមកីឡាបាល់ទះហត្ថា ដោយលទ្ធផល ក្រុមកីឡាបាល់ទះអធិការនគរបាលស្រុកបូរីជលសារ យកឈ្នះនិងក្រុមកីឡាបាល់ទះហត្ថា ០៣សិត ទល់នឹង ០សិត ។ ហើយនៅរសៀលថ្ងៃដដែល មានពីរប្រកួត ដោយគូរទី១ ក្រុមអធិការនគរបាលស្រុកអង្គរបូរី ជួបជាមួយនិងក្រុមអធិការនគរបាលស្រុកបាទី និងគូរទី២ ក្រុមកីឡាបាល់ទះ សសយក ខេត្តតាកែវ ជួបជាមួយ ក្រុមកីឡាបាល់ទះវត្តក្រាំងធំ៕

អត្ថបទដែលជាប់ទាក់ទង