**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

នាយឧត្តមសេនីយ៍មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះកឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស

ភ្នំពេញ៖ នាយឧត្តមសេនីយ៍មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះកឹម សុខាពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថាបទឃុបឃិតត្រូវរូវគ្នាជាមួយបរទេសដែលជាប្រភេទបទល្មើសក្បត់ជាតិដាក់ពន្ធនាគារចំនួន ២៧ឆ្នាំតាមមាត្រា៤៣៩ និងមាត្រា៤៤៣ និងដកជាស្ថាពរនូវសិទ្ធិ
បោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតតាមបញ្ញាតិមាត្រា៤៥០នៃក្រមព្រហ្មទណ្ឌនៃព្រហ្មទណ្ឌនៃជាណាចក្រកម្ពុជា។

ក្រៅពីនេះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការមិនឲ្យចាកចេញពីបរិវេននៃលំនៅឋាន មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រូសារ ។

ដូចនេះការអនុវត្តច្បាប់ដោយមុឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាហើយនេះក៏ជាមេរៀនសម្រាប់ប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជាឲ្យមានឧត្តមគតិស្មហាជាតិ ស្រឡាញ់ប្រជាជននិងមិនលក់ក្បាលឲ្យបរទេសដើម្បីតែផលប្រយើាជន៍ ឬមហិច្ឆិតា
អំណាចផ្ទាល់ខ្លួន។

យើងខ្ញុំប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព អធិបតេយ្យជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង