**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ប្រាក់ សុខុន នាំសាររំលែកមរណទុក្ខ និងថវិកា ១ម៉ឺនដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលពលីជីវិតក្នុងតំបន់ប្រតិបត្តិការមនុស្សធម៌នៅម៉ាលី

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីខូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ពិធីនេះក៏មានការអញ្ជើញអមដំណើរពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមួយចំនួន ស្ថិតនៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ភរិយាខ្ញុំ និងរូបខ្ញុំ បានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយជាទីបំផុតដោយវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំនៅតំបន់ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី បានពលីដោយជំងឺសួតធ្ងន់ធ្ងរ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០ ម៉ោងនៅម៉ាលី។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការបាត់បង់រូបវរសេនីយ៍ទោ ភឿក ជីវ័ន្ត គឺជាការបាត់បង់យោធិនមួយរូប ដែលបានលះបង់កម្លាំង កាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌។ ក្នុងក្របខណ្ឌនៃការបំពេញបេសកកម្ម, វរសេនីយ៍ទោ ភឿក ជីវ័ន្ត បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្តិយសជាតិ មាតុភូមិ ក៏ដូចជា កងយោធពលខេមរភូមិន្ទ លើឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ភរិយា និងរូបខ្ញុំ សូមចូលរួមរំលែកនូវសេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី និងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមបួងសួងដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់រក្សាដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»។

ព្រមជាមួយនឹងសាររំលែកមរណទុក្ខរបស់សម្តេចជោ ហ៊ុន សែន, ឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងនូវការសោកស្តាយដ៏ក្រៀមក្រំបំផុតដល់គ្រួសារសព ចំពោះមរណភាពរបស់វរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធាររដ្ឋម៉ាលី។ ការបាត់បង់វរសេនីយ៍ទោ ភឿក ជីវ័ន្ត គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូបសម្រាប់កម្ពុជា ក៏ដូចជាក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងមូល។

លោកស្រី វង្ស ស្រីទូច និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារ និងពាក្យពេចន៍រំលែកទុក្ខ និងចូលបុណ្យសពជាមួយក្រុមគ្រួសារលោកស្រី ចំពោះមរណភាពស្វាមី។ ទឹកចិត្ត និងកាយវិការដ៏មានអត្ថន័យជ្រាលជ្រៅនេះ ពិតជាបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាស្រឡាញ់ ក្រុមគ្រួសារលោកស្រី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

សូមជម្រាបថា សពវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម និងបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅវេលារំលងអធ្រាត ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង