**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ ក្រើនរំឮកយុវជនបក្សបន្តណែនាំមិត្តភិក្តិសាច់ញាតិ ទៅបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីប្រទេសរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានក្រើនរំឮកដល់យុវជនជាសមាជិក សមាជិកាគណបក្សសូមបន្តតណែនាំដល់មិត្តភ័ក្រ្ត សាច់ញាតិ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់យុវជន។

ការក្រើនរំឮកបែបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារបើកសន្និបាតបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់យុវជន ជាសមាជិកគណបក្សទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេចចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីដណ្តើមយកប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា នាដំណាក់កាលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីថ្នាក់ដឹកនាំកំពូលរបស់បក្ស អរគុណនិងកោតសរសើរដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សថ្នាក់ សមាជិកគណបក្ស អាជ្ញាធរដែនដីគ្រប់ថ្នាក់ វិស័យសាសនា វិស័យឯកជន អង្គការមហាជន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធសប្បុរសជនជនរួមជាតិទាំងអស់ នៃខេត្តបន្ទាយមានជ័យ ដែលតែងតែជឿជាក់ និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់នីតិកាលនៃការបោះឆ្នោត ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពរបស់ក្មួយៗជាថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តសមាជិកទទួលខុសត្រូវតាមផែនទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្របពេលដែលកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍចលនាយុវជនកម្ពុជា បានបោះជំហានយ៉ាងស្វាហាប់ និងបានបំពេញភារកិច្ចដើម្បីជាតិមាតុភូមិ និងប្រជាជនបានកាន់តែទូលំទូលាយ បើកចំហរឱកាសកាន់តែទូលំទូលាយថែមទៀតដល់យុវជនកម្ពុជាក្នុងការប្រើសិទ្ធិ សេរីភាពរបស់ខ្លួនស្របតាមគន្លងនីតិរដ្ឋ ការអប់រំ កីឡា វិជ្ជាជីវៈ សង្គម មនុស្សធម៌ សិល្បៈ ជំនាញ ព្រមទាំងមានមនសិការស្នេហាជាតិ មានសីលធម៌ និងគុណធម៌ប្រកបដោយស្មារតីសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាជនមានឱកាសបញ្ចេញនូវសមត្ថភាពរបស់ខ្លួនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ចូលរួមកសាងជាតិមាតុភូមិ និងបានអភិវឌ្ឍខ្លួនក្លាយជាអ្នកបន្តវេននៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់យុវជនចូលរួមសរុបចំនួន ៩៧២នាក់ ម្នាក់សារុង១ និងថវិកា ៥ម៉ឺនរៀល, អង្គការចាត់តាំងយុវជនភូមិ ៦៦៦ភូមិ ក្នុង១ភូមិថវិកា១០ម៉ឺនរៀល, អង្គការចាត់តាំងយុវជនគណបក្សឃុំ-សង្កាត់ ៦៧ឃុំ-សង្កាត់ ក្នុង១ឃុំឥ-សង្កាត់ទទួលបានថវិកា ១លានរៀល និងអ្នកពាក់ព័ន្ធក្នុងកម្មវិធីមួយចំនូនទៀត ថវិកា ៤លាន ៦ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង