**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់

អភិបាលខេត្តតាកែវ ក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានត្រូវតែយកបេះដូង និងភាពទំនួលខុសត្រូវយកមដាក់នៅកន្លែងធ្វើការ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានត្រូវតែយកបេះដូង និងភាពទំនួលខុសត្រូវយកមដាក់នៅកន្លែងធ្វើការនិង បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ។

ក្នុងឳកាសអញ្ជើញចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅមូលដ្ឋានក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ យុវជន មន្រ្តីមណ្ឌលសុខភាព នាយកសាលា គណកម្មការធិការអាចារ្យវត្ត និងប្រជាការពារ នៅឃុំទ្រា និងឃុំជើងគួន ស្រុកសំរោង ជិត ២០០នាក់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។

ទន្ទឹមនិងនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានភូមិឃុំ ត្រូវតែយកបេះដូង និងភាពទំនួលខុសត្រូវយកមដាក់នៅកន្លែងធ្វើការ និងពេលបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមយើងជាមន្រ្តីមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ពិសេសគឺបង្កើនភាពស្នទ្ធិស្នាលជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ដោយចុះជាប់ប្រចាំក្នុងការសាកសួរសុទុក្ខពួកគាត់ឱ្យដល់ខ្នងផ្ទះតែម្តង ពោលគឺត្រូវចាត់ទុកប្រជាពលរដ្ឋជាម្ចាស់របស់យើង ជាពិសេសគឺត្រូវតែពង្រឹងសេវាសាធារណៈ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អថែមទៀតពោលគឺធ្វើឱ្យមូលដ្ឋានយើងក្លាយជាភូមិឃុំមានសុវត្ថិភាពខ្ពស់បំផុត ហើយម្យ៉ាងទៀតសូមលោកគ្រូអ្នកគ្រូពេទ្យក្នុងមណ្ឌលសុខភាព ក៏សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ ។

ឯកឧត្តមបន្ថែមទៀតថា សូមលោកអ្នកគ្រូអ្នកក៏ដូចជាសហគមន៍របស់យើង ពិសេសឪពុកម្តាយឬអាណាព្យាបាល ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់ ដោយពង្រឹងវិស័យអប់រំនៅតាមសាលារៀនចាប់ពីថ្នាក់តូចឡើងទៅធ្វើយ៉ាងណាធានាឱ្យវិស័យអប់រំ មានគុណភាពទាំងការសិក្សារៀនសូត្រ និងមានក្រមសីលធម៌ គុណធម៌ខ្ពស់សម្រាប់សិស្សម្នាក់ៗ។

ជាមួយគ្នានេះដែរ ប្រធានគណបក្សខេត្ត បានណែនាំដល់ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារប្រទេសកម្ពុជា កុំធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម សារជាថ្មីម្តងទៀត ដូចបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាជាដើម។ គុណតម្លៃសន្តិភាព គឺខ្ពង់ខ្ពស់ណាស់ ហើយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពដល់យើងទាំងអស់គ្នា ដោយលំបាកលំបិនណាស់ ដូច្នេះ យុវជន យុវនារី គណបក្ស ដែលកម្លាំងបន្តវេន ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានាដែលគណបក្សសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ យុវជនគណបក្សក៏ត្រូវមានភារកិច្ចចូល រួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើ ប្រជាជន តាមរយៈគ្រប់សកម្មភាពសង្គមផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង