**ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា**ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង ខេត្តបាត់ដំបង ដែលចូលរួមប្រកួតនៅរាជធានីភ្នំពេញ**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ

ស្លាប់៣នាក់ របួសធ្ងន់៣នាក់ ក្នុងថ្ងៃតែមួយដោយគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ មនុស្ស៣នាក់ បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីដោយឡែកពីគ្នា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ។

ករណីទី៖ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០៦ ខាងលិចភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រវាងរថយន្តធុនធំនិងម៉ូតូ បណ្តាលឲ្យ០២នាក់ប្តី ប្រពន្ធស្លាប់ នៅនឹងកន្លែងកើតហេតុ កូនអាយុ០៧ឆ្នាំរបួសធ្ងន់ ។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់មាន៖ ១/-ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាប្តី ,២/-ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំជាប្រពន្ធ,៣/-ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំ ជាកូនរងរបួសធ្ងន់ ។ជនរងគ្រោះទាំង០៣រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធនិងូនតូច បានជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមពាក់ស្លាកលេខបាត់ដំបងAO.6766 មកពីខវាស់ដីនៅខេត្តព្រះវិហារត្រឡប់ទៅខេត្តប៉ៃលិនវិញ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណពុចកើតហេតុ មានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះជិៈម៉ូតូបុកពេញទំហឹងបណ្តាលដួលលើទ្រូងផ្លូវស្របពេលនោះមានរថយន្តធុនធំហ៊ីយ៉ានដាយ០១គ្រឿងពាក់ស្លាកលេខភ្នំពេញ3C.1460និងរ៉ឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ4A.3008 ដែលបើកបរស្របទិសគ្នាជាន់កិនបណ្តាលស្លាប់ភ្លាម២នាក់ប្តីនិងប្រពន្ធនិងកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកុមារខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីទី២៖ នៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ២០២៣ វេលាម៉ោង០២និង១០នាទីរសៀល នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តដុងអារ័ញ្ញ  ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះកើតឡើងរវាងរថយន្តប្រភេទ៧កៅអី(Alphat) បុករះម៉ូតូ០២គ្រឿង ស្លាប់០១នាក់ របួសធ្ងន់០២នាក់ ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តប្រភេទ៧កៅអី(Alphat)០១គ្រឿងបើកបរពីលិចទៅកើតបានបុកម៉ូតូ០១គ្រឿងពាក់ស្លាកលេខ ប.មានជ័យ 1K-3024 បើកឆ្លងផ្លូវពីជើងបត់ទៅកើតហើយរថយន្តក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ប.មានជ័យ 1S-8232។

នគរបាលបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាកហុងដាទ្រីម ពណ៏ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ប.មានជ័យ 1S-8232 ០១-ឈ្មោះ អ៊ុយ វៀត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូ ឆ្លងផ្លូវនោះ(ស្លាប់នៅនឹងកន្លែងកើតហេតុ)មានពាក់មួកសុវត្ថិភាពនិងអ្នកបើកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាទ្រីម ពណ៏ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ប.មានជ័យ 1K-3024 ឈ្មោះ ប៉ាល់ បូឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូ (រងរបួសធ្ងន់)មានពាក់មួកសុវត្ថិភាព អ្នករួមដំណើរម្នាក់ឈ្មោះ យី ស្រីនាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសន្ដិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(រងរបួសធ្ងន់) ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្តឈ្មោះ ម៉ែន តិកលាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បើកបររថយន្តរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ឃាត់ប្រគល់អោយសមត្ថកិច្ចនាំយកមកសាកសួរបំភ្លឺ ៕

អត្ថបទដែលជាប់ទាក់ទង