កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដោយទទួលបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធីមេបញ្ជាការរងខេត្ត ចុះបង្រ្កាបករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនជាក់ស្តែងនៅចំណុចរោងទុកចោលខាងក្រោយផ្ទះ ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់៖
១-ឈ្មោះ ផាត់ សុផល ហៅផល ភេទប្រុសអាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់) រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
២-ឈ្មោះ ណុប ពេជ្រ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ(ផ្តល់ទីតាំងជួញដូរ និងប្រើប្រាស់)។រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ដកហូតវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៌សថ្លាចំនួន ០៤ កញ្ចប់(ធំ០២ តូច០២ ) ទម្ងន់ : ៦៨,៤៣ក្រាម (ថ្លឹងទាំងសំបកថង់)។- សម្ភារៈជក់ថ្នាំញៀនមួយចំនួន។- ទូរស័ព្ទដៃ០១គ្រឿង (អិនចុចពិល)។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបានរក្សាទុក និងឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្ត ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕