អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែក១៦មករា នៅសាលាស្រុកជ័យសែន
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ នៅសាលាស្រុកជ័យសែន។ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ កាកបាទក្រហមកម្ពុជាស្រុក សហភាសហព័ន្ធយុវជនកម្ពុជាស្រុកជ័យសែន ជាច្រើនរូប។
ពិធីផ្តល់ឈាមនេះនឹងបន្តរៀបចំនៅគ្រប់ក្រុង ស្រុកទាំង៨ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ៕