**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ត្រូវធ្វើដូចម្តេចពេលគណនី​តេឡេក្រាម ត្រូវជនអាណាមិកលួចយក (Hijack)?

នាយកដ្ឋានព័ត៌មានវិទ្យា៖ ​កម្មវិធីសារអេឡិចត្រូនិកតេឡេក្រាម​ (Telegram) កំពុងទទួលបានការនិយមប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះ មានការជ្រៀតចូល ឬលួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និងប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស។

តើត្រូវធ្វើដូចម្តេចនៅពេលដែលគណនីតេឡេក្រាមរបស់អ្នកត្រូវបានជនអាណាមិកលួចយក​?

ជាទូទៅបន្ទាប់ពីជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬកែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។ ដើម្បីទាញយកគណនី​មកវិញ​ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរៀបដូចខាងក្រោម៖

១- បើកកម្មវិធី Browser និងចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ “https://telegram.org/support”

២- ក្នុងប្រអប់ “Please describe your problem” វាយបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖

– ប្រាប់ពីហេតុផលនៃការរាយការណ៍ (ឧទាហរណ៍៖ “My account has been hacked”)

– បញ្ជាក់ពីអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទនៃគណនីដែលត្រូវបានគេលួចយក (ឧទាហរណ៍៖ “Email: អាសយដ្ឋានអ៊ីម៉ែល” ឬ “Phone number: លេខទូរស័ព្ទ”)

– បញ្ជាក់ពីទីតាំងប្រើប្រាស់ចុងក្រោយ (ឧទាហរណ៍៖ “Last location: ទីតាំង”)

៣- ក្នុងប្រអប់ “Your email” វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក (ករណីពុំធ្លាប់បានភ្ជាប់ អ្នកអាចបញ្ចូលអ៊ីម៉ែលដែលអ្នកកំពុងប្រើប្រាស់)

៤- ក្នុងប្រអប់ “Your phone number” វាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក

៥- ចុលលើពាក្យ “Submit” ដើម្បីផ្ញើសេចក្តីរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម និងឆែកប្រអប់សារអ៊ីម៉ែលរបស់អ្នកដើម្បីទទួលព័ត៌មានផ្សេងៗពីក្រុមហ៊ុនតេឡេក្រាម។

លើពីនេះក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកអំពីវិធីសាស្ត្រមូលដ្ឋាន ចំនួន០៣ ក្នុងការបង្កើនសុវត្ថិភាពគណនីតេឡេក្រាម ដូចខាងក្រោម៖

១- ដាក់លេខសម្ងាត់ (2FA) ការពារគណនី ដោយចូល “Settings” -> “Privacy and Security” -> “Two-Step Verification” -> បើកដំណើរការ និងវាយបញ្ចូលលេខសម្ងាត់

២- ដាក់លេខកូដ (Passcode & Face ID) ដើម្បីចាក់សោរកម្មវិធី ដោយចូល “Settings” -> “Privacy and Security” -> “Passcode & Face ID” -> បើកដំណើរការ និងវាយបញ្ចូលលេខកូដ

៣- ចូលទៅកាន់កំណត់ត្រាឧបករណ៍ ដែលធ្លាប់ប្រើប្រាស់គណនីតេឡេក្រាមរបស់អ្នក ដោយចូលទៅកាន់ “Settings” -> “Devices” -> ធ្វើការលុប (Terminate Session) ឧបករណ៍ដែលពុំមែនជារបស់អ្នក ឬអ្នកឈប់ប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង