លោក ញ៉ាញ់ ជាប់ហ៊ង អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំបន្ត របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាប់ហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។
ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។
សូមជម្រាបផងដែរថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ហើយនឹងរៀបចំពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
នៅក្នុងអង្គសន្និបាតនេះផងដែរ ក៏មានការធ្វើបទបង្ហាញ បទអន្តរាគមន៍ ពីបណ្តាមន្ទីរ អង្គភាព ក្នុងខេត្ត ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក ការផ្តល់សេវា បញ្ហាប្រឈមនានា ដំណោះស្រាយ និងការងារដែលត្រូវអនុវត្តបន្តផងដែរ ៕