រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៣ ពឺ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
សន្និបាតខាងលើនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អង្គនាយករង អគ្គាធិការរង ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ ជាច្រើនរូបទៀត៕