ប្រមុខរាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីជាង ៣ម៉ឺននាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរការងារ ដូចសម័យកូវីដ១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនី ប្រមាណ ៣២០០០នាក់ ដែលរោងចក្ររបស់ខ្លួនត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចអំឡុងសម័យកាលកូវីដ-១៩ ។
ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាថ្ងៃទី៧ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនី ដែលរោងចក្ររបស់ខ្លួនត្រូវបាន ព្យួរការងារអំឡុងពេលវិបត្តិកូវីដ១៩ ។
សម្ដេចតេជោបញ្ជាក់ទៀតថា ចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២០០០នាក់ ក្នុងនោះមានស្រ្ដី ២៦០០០នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភ ដូចអំឡុងសម័យកាលកូវីដ-១៩ ៕