ឯកឧត្តម ជិន ម៉ាលីនអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុករៀបចំខ្លឹមសារ និងឯកសារ ដើម្បីត្រៀមសម្រាប់កម្មវិធីសន្និបាតបូកសរុបការងារយុត្តិធម៌
ភ្នំពេញ៖នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់អនុគណៈកម្មការទទួលបន្ទុករៀបចំខ្លឹមសារ និងឯកសារ ដើម្បីត្រៀមសម្រាប់កម្មវិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាព ឆ្នាំ២០២៣។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានផ្ដោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម÷
១-ការពិនិត្យលើទម្រង់ ខ្លឹមសារ និងតម្រូវការឯកសារសម្រាប់សន្និបាត
២-ការពិនិត្យលើការងាររបស់អង្គភាពទទួលបន្ទុកក្នុងការរៀបចំឯកសារ និងកាលបរិច្ឆេទដែលត្រូវបញ្ចប់ឯកសារ
៣-ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំជាអនុប្រធានគណៈកម្មការ ដើម្បីធ្វើការត្រួតពិនិត្យបន្ថែមលើឯកសារដែលបានរៀបចំហើយ។