ប្រមុខរដ្ឋស្តីទី ថ្វាយព្រះពរ និងជូនពរ សម្តេចព្រះមហាក្សត្រី, ក្នុងទិវានារីអន្តរជាតិ ៨មីនា
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។