ឯកឧត្តម សែម សុវណ្ណនី ចុះពិនិត្យមើលការសង់ផ្ទះទី៧៥ ដែលពីមុនជាផ្ទះប្រក់ស្លឹក ត្រូវបានសង់ថ្មីជាដំបូលនិងជញ្ជាំងស័ង្កសី នៅស្រុកបន្ទាយស្រី
ភ្នំពេញ៖ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបន្ទាយស្រី និងក្រុមការងារ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានចុះពិនិត្យមើលការសង់ផ្ទះចំនួនទី៧៥ ដែលពីមុនជាផ្ទះប្រក់ស្លឹក ត្រូវបានសង់ថ្មីជាដំបូលនិងជញ្ជាំងស័ង្កសី នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងដំណើរចុះពិនិត្យការសាងផ្ទះនេះដែល ឯកឧត្តម បាននាំយកសារ៉ុង១ និងថវិកា២ម៉ឺនរៀលចែកជូនប្រជាពលរដ្ឋ បានចូលរួមផងដែរ៕