អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារគោរពជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារគោរពជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ។
ខ្ញុំ ម៉ក់ ហ៊ាងរិទ្ធី សូមអនុញ្ញាតសម្តែងអំណរសាទរ រំភើបរីករាយយ៉ាងក្រៃលែងជូនចំពោះ លោកជំទាវ ក្នុងឱកាសខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត» ។
នាឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណ វាងវ ជន្មាយុយឺនយូរ សុភមង្គលគ្រប់ប្រការ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ដើម្បី បន្តរួមចំណែកលើកកម្ពស់តួនាទី គុណតម្លៃ និងសក្តានុពលរបស់ស្ត្រី ចូលរួមបម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន ឲ្យកាន់តែខ្លាំងក្លាថែមទៀត នាំមកនូវការអភិវឌ្ឍរីកចម្រើន និងភាពសុខដុមរមនាជូនសង្គមជាតិ ។