**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មេពន្ធដារ៖ ច្បាប់ពន្ធដារថ្មីនឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់ នៅ២ ឬ៣ខែខាងមុខ

ភ្នំពេញ៖ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារអះអាងថា ច្បាប់ពន្ធដារថ្មី ដែលរំពឹងថានឹងផ្តល់ការលើកទឹកចិត្ត និងទាក់ទាញវិនិយោគថ្មីៗមកកាន់កម្ពុជានោះ អាចនឹងត្រូវអនុម័ត និងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ប្រហែលជា ២ឬ៣ខែខាងមុខនេះ។

ឯកឧត្ដម គង់ វិបុល បានថ្លែងថា ច្បាប់ស្ដីពីសារពើពន្ធថ្មីនេះបានបញ្ចប់ការពិភាក្សាគ្នាជាបន្តបន្ទាប់ ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ពិសេសជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះ មានសង្គតិភាពទៅនឹងច្បាប់ដទៃទៀត។

ឯកឧត្ដម បញ្ជាក់ថា បន្ទាប់ពីបានឯកភាពស្រុះស្រួលគ្នាជាមួយក្រសួងយុត្តិធម៌ហើយ បច្ចុប្បន្នច្បាប់នេះបានចេញពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ទៅគណៈរដ្ឋមន្រ្ដី ដើម្បីសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ដាក់ប្រជុំនៅគណៈរដ្ឋមន្រ្ដី បន្ទាប់ពីនេះនឹងដាក់បញ្ជូនទៅកាន់រដ្ឋសភាពិភាក្សា និងសម្រេចអនុម័តបាន។

ឯកឧត្ដម គង់ វិបុល បញ្ជាក់បន្ថែមថា «ច្បាប់នេះអាចនឹងចេញបានក្នុងរយៈពេលឆាប់ៗខាងមុខនេះ តាមការប្ដេជ្ញាចិត្តរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្បាប់នេះអាចនឹងចេញមុននីតិកាលទី៧ ពោលអាចអំឡុងពេលប្រមាណ ២-៣ខែខាងមុខ»។

ឯកឧត្ដមបន្តថា «ច្បាប់ពន្ធដារថ្មីនេះ ធ្វើឲ្យស្របជាមួយច្បាប់វិនិយោគថ្មី ដែលមានការផ្តល់ការលើកទឹកចិត្តជាហូរហែ ព្រោះច្បាប់វិនិយោគចេញហើយ តែច្បាប់ពន្ធដារមិនទាន់អនុញ្ញាតឲ្យលើកទឹកចិត្ត ក៏អត់ទៅរួចដែរ ដូច្នេះទើបយើងធ្វើយ៉ាងណាឲ្យស៉ីគ្នាជាមួយច្បាប់ពាក់ព័ន្ធដទៃទៀត ដូចជាច្បាប់ព្រហ្មទណ្ឌជាដើម»។

ច្បាប់ពន្ធដារ (ចាស់) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ដូច្នេះដើម្បីឆ្លងតបនឹងការវិវត្តនៃសេដ្ឋកិច្ច ទាមទារឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង