**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាគីបារាំង នឹងបន្តសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីធានា​និរន្តភាព​ផ្គត់ផ្គង់ទឹក​នៅភ្នំពេញ

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាគីបារាំងនឹងបន្តសិក្សាលទ្ធភាពសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ នៅឆ្នាំ២០២៣នេះ ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ។

ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាករទឹកក្រុងភ្នំពេញ និងទីប្រឹក្សាបច្ចេកទេស SUEZ Consulting ក្នុងការសិក្សាសមិទ្ធិលទ្ធភាព របស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី៣ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា​ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ គឺ​​យោងទៅតាមផែនការមេជំហានទី៣ ដែលទាមទារឱ្យបន្ត​សាងសាង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ បន្ថែមទៀត ដើម្បីធានានូវនិរន្តភាពនៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងរាជធានីភ្នំពេញ ​​ស្របពេល​ចំនួនប្រជាជន និងតម្រូវការទឹកប្រើប្រាស់ បានកើនឡើងពីមួយឆ្នាំទៅឆ្នាំឥតឈប់ឈរ​។

ឯកឧត្ដមបន្ថែមថា ក្រៅពីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣នេះ ក៏នឹងផ្គត់ផ្គង់ទៅតំបន់​ក្រៅពីរាជធានីភ្នំពេញផងដែរ ដូចជានៅប៉ែកខាងជើង,​ ​ប៉ែកខាងជើង​ឆៀងខាងកើតរាជធានីភ្នំពេញ និងភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញជាដើម។

ឯកឧត្ដមបាន​ឱ្យដឹងថា ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ នឹងត្រូវចាប់ផ្តើម​ឡើង ​នៅក្នុងចន្លោះខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងចំណាយថវិកាសម្រាប់សិក្សាប្រមាណ ៥០០ពាន់អឺរ៉ូ (ជាង៥០ម៉ឺនដុល្លារ) ដែលជាជំនួយហិរញ្ញប្បទានឥតសំណង របស់ក្រសួងសេដ្ឋកិច្ចបារាំង។

ឯកឧត្ដមបន្តថា តាមផែនការមេជំហានទី៣ ដែលរដ្ឋាទឹកបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គម្រោង​រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ នឹងត្រូវផលិតទឹកឱ្យបាន ១៩៥ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែយ៉ាងនេះក្តីរង់ចាំការសិក្សាបញ្ចប់សិន ទើបដឹងជាក់ស្តែងថា បរិមាណទឹកដែលត្រូវផលិត មានចំនួនប៉ុន្មានម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្ដមលើកឡើងយ៉ាងដូច្នេះថា «រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣នេះ មុននឹងសាងសង់ គឺមុនដំបូងត្រូវទាមទារការសិក្សាជាមុនសិន ថាតើត្រូវទាមទារការសាងសង់រោងចក្រនោះប៉ុន្មានម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ហើយវាគ្រប់គ្រងការផ្គត់ផ្គង់ទៅតំបន់ណាសំខាន់ ដើម្បីគណនាបង្ហាញទៅលើការសិក្សាសមិទ្ធិលទ្ធភាព ។ ក្រោយការសិក្សានេះ យើងនឹងរៀបចំឯកសារជូនដល់សាមីក្រសួងអាណាព្យាបាល រួមមានក្រសួងហិរញវត្ថុ និងក្រសួងឧស្សាហកម្ម ដើម្បីលោកជួយអន្តរាគមន៍ ស្វែងរកថវិកាសម្រាប់សាងសង់»។

លោកបាន​ឱ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ អាចនឹងឈាន​ទៅការសាងសាង់នៅ​ចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ​​ ដែលអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៨ ឬ២០២៩។

បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញទាំងមូល មានប្រមាណ ៨០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ​ប៉ុន្តែសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រទាំង ៤របស់រដ្ឋាករស្វយ័តទឹកក្រុងភ្នំពេញ មានត្រឹមតែ៦៣ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។

ឯកឧត្ដម ឡុង ណារ៉ូ បានលើកឡើងថា នៅពេលដែលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដាក់ឱ្យដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ នឹងបំពេញបាននូវតម្រូវការគ្រប់គ្រាន់ ដល់គ្រប់បណ្តាញដែលមានស្រាប់​ ដែលធ្លាប់តែជួបបញ្ហាសម្ពាធទឹកទាប។

ចំណែកគម្រោងរោងចក្របាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី១ ឆ្នាំ២០២៤ ដោយរោងចក្រនេះនឹងបន្តពង្រីកទៅកាន់តំបន់ ដែលរដ្ឋាករទឹកមិនបានផ្គត់ផ្គង់ទៅដល់។

យោងតានផែនការមេផ្គត់ផ្គង់ទឹកស្អាត ដំណាក់កាលទី៣ នៅរាជធានីភ្នំពេញ ​បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ​តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ​ ដែលតម្រូវឱ្យសាងសង់រោងចក្រផលិតទឹកស្អាតយ៉ាងហោច ៦ទីតាំងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង