ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣
ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ (អគារជាន់ទី ២) ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។
របៀបវារៈក្នុងកិច្ចប្រជុំមានចំនួន០៣ចំនុច រួមមាន៖
១-ពិនិត្យ និង អនុម័ត សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
២-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្ដីព្រាងរបាយការណ៍ រីកចម្រើនប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
៣-បញ្ហាផ្សេងៗ ៕