ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុញ្ញាតឱ្យប្រតិភូនៃសហភាពអ៉ឺរ៉ុប ជួបពិភាក្សាការងារ និងស្វែងយល់អំពី ដំណើររបស់គណបក្ស ហ៊្វុនស៊ិនប៉ិច
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកំពង់ធំ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស បានអនុញ្ញាតឱ្យប្រតិភូនៃសហភាពអ៉ឺរ៉ុប ជួបពិភាក្សាការងារ និងស្វែងយល់អំពី ដំណើររបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខនេះ។