**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ ការវិនិយោគនៅកម្ពុជា**នៅថៃផ្អើលពេញបណ្តាញសង្គម អ្នកទោសជនជាតិកូរ៉េខាងត្បូងម្នាក់ ប្រើទូរសព្ទផ្សាយផ្ទាល់ចេញពីពន្ធនាគារ**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ

សម្តេចតេជោ លើកឡើងទស្សនៈសំខាន់ៗ៦ចំណុច , សន្តិភាពជំរុញការអភិវឌ្ឍ និងស្រូបទាញទេសចរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវទស្សនៈ ក៏ដូចជាការណែនាំសំខាន់ៗចំនួន៦ចំណុច ពិសេសអ្វីដែលសម្ដេចចង់សង្កត់ធ្ងន់នោះគឺថា «សន្តិភាពជំរុញការអភិវឌ្ឍសង្គម អភិវឌ្ឍវិស័យទេសចរណ៍ និងជួយស្រូបទាញចរន្តភ្ញៀវទេសចរ»។

ក្នុងពិធីអបអរសាទរបុណ្យទន្លេឆ្នាំ២០២៣នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងសំខាន់ៗទាំង៦ចំណុច រួមមាន៖

ទី១. ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់គ្នាចាំបាច់ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជននៅលើពិភពលោក។ បច្ចុប្បន្ន កម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិនិងអន្តរជាតិនៅគ្រប់ទីកន្លែងជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩។

សម្ដេចសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាព ក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព ក៏គ្មានអ្វីៗទាំងអស់»។ ដូច្នេះសម្ដេចតេជោបានស្នើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសរួបរួមគ្នារក្សាការពារនូវសន្តិភាពដែលយើងរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះនោះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។

ទី២. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យបានម៉ត់ចត់ និងជាប់ជាប្រចាំ។ ក្នុងន័យនេះ តំបន់ទេសចរណ៍ទាំងអស់ ទាំងខេត្តកំពង់ធំ តាមបណ្តាខេត្តជាប់ដងទន្លេ និងគ្រប់ទីកន្លែង ជាពិសេសតំបន់ដែលមានភ្ញៀវទេសចរទៅទស្សនា គឺត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹង-ទន្លេសាបត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣នៃផ្ទៃបឹងទន្លេសាបឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។

ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនជាដើម ជាពិសេសពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាប និងបឹងទន្លេសាប ការតភ្ជាប់ស្ពាន និងផ្លូវពីកំពង់ឆ្នាំងមកកំពង់ធំ។

ទី៥. ត្រូវបន្តជំរុញការផលិតដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅនាំចេញនៅនឹងកន្លែង។ ប្រជាពលរដ្ឋកម្ពុជាមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រឡប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់។

កម្ពុជាត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដា បម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍។ ដោយឡែក សម្រាប់ខេត្តកំពង់ធំដែលសម្បូរដោយផលិតផលកសិកម្មជាច្រើន សម្ដេចតេជោក៏បានស្នើក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចផ្តល់អាទិភាពក្នុងជំរុញការដាំដុះផលិត និងស្វែងរកទីផ្សារ ស្របតាមគោលនយោបាយជំរុញវិស័យកសិកម្ម ដែលជាវិស័យ អាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសដូចករណីស្វាយចន្ទី ដែលរាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយជំរុញដំណាំនេះ កាលពីពេលថ្មីៗ។

ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងវិស័យឯកជនសូមចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវ ធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះប្រកបដោយជោគជ័យ និងចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងសហការថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថាន» ដែលកត្តាចម្បងមិនអាចខ្វះបានក្នុងការថែរក្សាតំបន់តាមដងទន្លេឱ្យស្រស់ស្អាត យូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការ-អភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីឱ្យតំបន់តាមដងទន្លេក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសគាំទ្រឱ្យមានការរៀបចំបុណ្យទន្លេជារៀងរាល់ឆ្នាំដោយឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តជាប់ដងទន្លេ និងបណ្តាខេត្តដែលមានខ្សែទឹកជាប់ទន្លេនានា៕

អត្ថបទដែលជាប់ទាក់ទង