ឯកឧត្ដម ជា សុផារ៉ា អញ្ជេីញចូលរួមក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារាត្រីថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ”ទន្លេរបស់យេីង ដេីម្បីបច្ចុប្បន្ន និងអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕