ឧត្តមសេនីយ៍ទោ សេង សុគន្ធ អញ្ជេីញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងបានប្រគល់ការដូរអនុស្សាវរីយ៍ និងថវិកាមួយចំនួន ជូនដល់មន្ត្រីនគរបាលជាតិនារី នៃស្នងការដ្ឋាននគរបាលខេត្ត។
ក្រោយពិធីបានបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានដឹកនាំមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ទាំងអស់ពិសារអាហារសាមគ្គី ផងដែរ ៕