**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌពន្ធនាគារ សម្រាប់ឆ្នាំ២០២៣


ភំ្នពេញ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល និងក្របខ័ណ្ឌពន្ធនាគារ សម្រាប់ផែនការក្របខ័ណ្ឌ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង-ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងនាយករដ្ឋបាលសាលារាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក ខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ អាចស្នើសុំកិច្ចសហការគាំទ្រពីក្រសួងមហាផ្ទៃ លើការងាររៀបចំកិច្ចដំណើរការប្រឡងទាំងមូលរបស់ខ្លួន ឬលើដំណាក់កាលណាមួយដែលខ្លួនពុំទាន់មានបទពិសោធន៍ ក្នុងការរៀបចំនៅឡើយ ដោយត្រូវធ្វើលិខិតស្នើសុំកិច្ចសហការគាំទ្រជាលាយលក្ខណ៍អក្សរ ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យរៀបចំ។

ឯកឧត្តម អគ្គនាយក បានបន្ដថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ពីក្នុងចំណោមសិស្ស-និស្សិត ព្រមទាំងត្រូវយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ បេក្ខជនដែលមានពិការភាព បេក្ខជនជាស្ត្រី និងបេក្ខជន ដែលមានទីលំនៅក្នុងភូមិសាស្ត្រថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការប្រឡង។

ទន្ទឹមនេះ ឯកឧត្តម អគ្គនាយក ក៏បានលើកឡើងទៀតថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡង ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព យុត្តិធម៌ សមធម៌ គុណសម្បត្តិសាកសម ជំនឿទុកចិត្ត និងអនុលោមបទប្បញ្ញត្តិជាធរមាន និងត្រូវមានផែនការ សកម្មភាពការងារច្បាស់លាស់ ដើម្បីធានាថាអាចបញ្ចប់ដំណើរការប្រឡង និងអាចប្រកាសលទ្ធផលប្រឡងជាប់ជាស្ថាពរ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ តាមគោលការណ៍កំណត់របស់ក្រសួងមុខងារសាធារណៈ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ួង ចន្នី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញអំពីការរៀបចំដំណើរការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ផែនការឆ្នាំ២០២៣ ថា ក្របខ័ណ្ឌថ្មីនេះមានចំនួន ២៦០កន្លែង រួមមាន ៖ មន្ដ្រីពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី៤) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់អង្គភាពនានា នៅទីស្ដីការក្រសួងមហាផ្ទៃ) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ដែលមានតម្រូវការមន្ដ្រី) ចំនួន ១២៩នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់ក្រុង-ស្រុក ទើបបង្កើតថ្មីទាំង៥) ចំនួន ៥១នាក់។

សូមជម្រាបជូនដែរ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមលក់ពាក្យប្រឡង និងទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ហើយកាលបរិច្ឆេទនៃការប្រឡង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង