**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់

CAMSOC និងក្រសួងប្រៃសណីយ៍ ជំរុញការដំឡើងប្រព័ន្ធ Wi-Fi ល្បឿនលឿន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងជំរុញការដំឡើងប្រព័ន្ធ Internet Wi-Fi ល្បឿនលឿនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងសំខាន់ៗផ្សេងទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បច្ចុប្បន្នគណៈកម្មការជំនាញរបស់ CAMSOC-CAMAPGOC កំពុងធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តនានា ដើម្បីបំពាក់ឧបករណ៍ភ្ជាប់ប្រព័ន្ធសេវាទូរស័ព្ទ(Internet Wi-Fi) ល្បឿនលៀនជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ពិសេសក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកមនុស្សបានជាង ៦ម៉ឺននាក់ ។

ក្រៅពីវិមានកីឡដ្ឋានដ៏ធំនេះ ភាគីពាក់ព័ន្ធខាងលើ ក៏កំពុងញាប់ដៃញាប់ជើង ដំឡើង និងបំពាក់ប្រព័ន្ធ Internet Wi-Fi នៅភូមិកីឡា បរិវេណទីធ្លាសាធារណៈស្ទើរគ្រប់ទីកន្លែង ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ព្រមទាំងទីតាំងផ្សេងៗ ដូចជាពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងទីតាំងប្រកួតធំៗទាំង ៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដើម្បីធានាបាននូវប្រព័ន្ធ Wi-Fi ប្រើប្រាស់គ្រប់គ្រាន់ កំឡុងការប្រកួត និងប្រតិបត្តិការផ្សេងៗ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ទន្ទឹមជាមួយការដំឡើងប្រព័ន្ធ Internet Wi-Fi កំឡុងពេលប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនទូរស័ព្ទចល័យទាំងអស់ ដែលបានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏នឹងផ្ដល់ស៊ីម(Sim Card) ដោយឥតគិតថ្លៃ ដែលមានកាករភ្ជាប់នូវប្រព័ន្ធសេវាអ៊ីនធឺណេតស្រាប់ ជូនដល់ប្រតិភូ និងអត្តពលិកជាតិ-អន្ដរជាតិ ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះផងដែរ ។

ជុំវិញការយកចិត្តទុកដាក់លើការងារនេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុងនាមម្ចាស់ផ្ទះ ដើម្បីជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ទៅលើពិភពលោក ជាក់ស្ដែងក្រៅពីការងារស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្នុងការរៀបចំការផ្សព្វផ្សាយ និងសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ប្រតិភូ អត្តពលិក និងទស្សនិកជនទាំងអស់ ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយរផ្សព្វផ្សាយ និងចែករំលែក នៅពេលពួកគេមាន Internet Wi-Fi ប្រើប្រាស់គ្រប់គ្រាន់ផងដែរ ។

តាមការបញ្ជាក់របស់ប្រតិបត្តិកីឡាឆ្នើមកម្ពុជាដដែល បានឲ្យដឹងថា មកទល់ពេលនេះ ការដំឡើងប្រព័ន្ធតភ្ជាប់សេវាទូរស័ព្ទ និង Internet Wi-Fi ល្បឿនលឿននេះ គឺបានដំឡើងបានប្រមាណជាង ៩០% ក្រោមការយកចិត្តទុកដាក់របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ក៏ដូចជាលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបណ្ដាក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៣ រួមមានក្រុមហ៊ុន សែលកាត, Metfone និងក្រុមហ៊ុន ស្មាត ។

អត្ថបទដែលជាប់ទាក់ទង