លោកឧកញ៉ា ហួត ឈឿន អញ្ជើញចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ក្រោមប្រធានបទ យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង
ភ្នំពេញ៖ លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ចាម និងមណ្ឌលគិរី នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ក្រោមប្រធានបទ យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង ។
ពិព័រណ៍នេះចាប់ផ្ដើមពីថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣ នៅផ្សារភួពុយ ខេត្តបាត់ដំបង ៕