**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម វ៉ាត់ ចំរើន៖ ខេត្តកំពង់ធំ នឹងក្លាយជាគោលដៅ បណ្ដុះកីឡាករឆ្នើមៗ នៅពេលអនាគត

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើន ហើយនឹងក្លាយជាខេត្តគោលដៅ នៃការបណ្ដុះបណ្ដាលកីឡាករ ឱ្យមានទេពកោសល្យល្អៗ ដើម្បីចូលរួមជួយក្នុងជម្រើសជាតិ ប្រកួតលើឆាកអន្តរជាតិនៅពេលអនាគត។

នាឱកាសអបអរបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” ប្រភេទកីឡាដែលប្រកួតនិងលេងកម្សាន្តមាន៦ប្រភេទ គឺបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុ រត់ប្រណាំង និងប្រដាល់គុនខ្មែរ។ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ការប្រកួតកីឡាទាំងអស់គឺត្រូវបានបញ្ចប់ជាផ្លូវការហើយ ដោយមានការចូលរួមពីឯកឧត្ដម ងួន រតនៈ អភិបាលខេត្តខេត្តកំពង់ និងឯកឧត្ដម វ៉ាត់ ចំរើន។

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡា៦ប្រភេទនេះ សរុបអ្នកចូលលេងតែម្តងមានរហូតដល់ទៅជិត១០០០នាក់ទៅហើយ ដែលវាបានបង្ហាញឱ្យឃើញថា សកម្មភាពកីឡាបានផ្សារភ្ជាប់នូវភាពស្និទ្ធស្នាល និងសាមគ្គីភាពនៃភាពសុខដុមរមនាក្នុងសង្គម។ លោកថា សកម្មភាពកីឡារយៈពេល៣ថ្ងៃនេះ គឺបានជំរុញទឹកចិត្តអ្នកលេងនិងអ្នកទស្សនាឱ្យសប្បាយរីករាយ និងអធិកអធមខ្លាំង។

ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះហេដ្ឋាចរនាសម្ពន្ធកីឡាដែលជាស្នាដៃបង្កើតឡើងដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត និងបានជួយដល់សង្គមជាតិ ជួយដល់យុវជនផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការសង្ឈឹមជឿជាក់ថា វិស័យកីឡានៅក្នុងខេត្តកំពង់ធំនឹងមានការរីកចម្រើន ហើយនឹងក្លាយជាខេត្តគោលដៅនៃការផលិតបាននូវធនធានមានទេពកោសល្យល្អៗគ្រប់ប្រទេសកីឡា ចូលរួមជួយក្នុងជម្រើសជាតិប្រកួតលើឆាកអន្តរជាតិលើកកិត្យានុភាពជាតិលើឆាកអន្តរជាតិនៅពេលអនាគត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត កំពង់ធំ និងក្រសួងទេសរចណ៍បាននាំយក ប្រភេទកីឡាប្រកួតនិងសម្តែង ៦ប្រភេទ កីឡាមកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងនោះមានបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប៉េតង់ បាល់ទាត់លើតុ រត់ប្រណាំង និង ប្រដាល់គុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង