រដ្ឋបាលខេត្តព្រះសីហនុ បើកការប្រឡងជ្រើសរើសមន្ត្រី រាជការស៊ីវិលសម្រាប់ឆ្នាំ២០២៣, ពិការភាពត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្សប្រលង
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សេចក្តីជូនដំណឹងដល់សិស្ស-និស្សិត និងជនមានពិការភាព ដែលមានបំណងចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រី រាជការស៊ីវិល ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យមានការប្រឡង ជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ដើម្បីទៅបម្រើការងារនៅ អង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តព្រះសីហនុ។