នាយឧត្តមសេនីយ៍ កែវ វណ្ណថន អនុញ្ញាតឲ្យអនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក Surasak អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា និងឧទ្ទេសនាមលោកវរសេនីយ៍ឯក Piyawat អនុព័ន្ធនគរបាលភូមិន្ទថៃ អមស្ថានទូតថៃប្រចាំកម្ពុជាថ្មី។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងអនុព័ន្ធនគរបាលភូមិន្ទថៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលកន្លងមក និងប្តេជ្ញាបន្តកិច្ចសហការល្អបន្ថែមទៀត ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អនៃប្រទេសទាំងពីរ ៕